Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​អញ​នឹង​លើក​ឯង​ជា​ធំ ហើយ​ការ​អ្វីៗ​ដែល​ឯង​ប្រាប់​ដល់​អញ នោះ​អញ​នឹង​ធ្វើ​សំរេច​តាម ដូច្នេះ ចូរ​ទៅ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​យើង​បាន​លើក​កិត្តិយស​លោក​ច្រើន​ណាស់ ហើយ​បើ​លោក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​លោក​អញ្ជើញ​មក​ជួយ​ដាក់​បណ្ដាសា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ដ្បិត​យើង​បាន​លើក​កិត្តិយស​អ្នក​ច្រើន​ណាស់ ហើយ​បើ​អ្នក​ចង់​បង្គាប់​អ្វី យើង​សុខ​ចិត្ត​ធ្វើ​តាម​ទាំង​អស់ ដូច្នេះ សូម​អញ្ជើញ​មក​ជួយ​ដាក់​បណ្តា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង”»។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន


រួច​ហាបូណា ជា​ពួក​ភ្នាក់‌ងារ​ម្នាក់​ទូល​នៅ​ចំពោះ​ស្តេច​ថា ហ្ន៍ មាន​ឈើ​កំពស់​៥០​ហត្ថ​ដែល​ហាម៉ាន​បាន​ដំឡើង ទុក​សំរាប់​ព្យួរ​ម៉ា‌ដេកាយ ជា​អ្នក​ដែល​បាន​ទូល​ជា​គុណ​ដល់​ព្រះ‌ករុណា នោះ​នៅ​ឯ​ផ្ទះ​វា​ស្រាប់ ស្តេច​ទ្រង់​មាន​បន្ទូល​តប​ថា ដូច្នោះ ចូរ​ព្យួរ​វា​នឹង​ឈើ​នោះ​ទៅ


គេ​ក៏​មក​ដល់​បាឡាម​ប្រាប់​ថា បាឡាក​ជា​បុត្រា​ស៊ីបព័រ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​មាន​អ្វី​ឃាត់‌ឃាំង​ឯង​មិន​ឲ្យ​ទៅ​ឯ​អញ​នោះ​ឡើយ


បាឡាក​មាន​បន្ទូល​ទៅ​បាឡាម​ថា តើ​អញ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ឯង​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​មក​ឯ​អញ តើ​អញ​មិន​អាច​នឹង​លើក​ឯង​ឲ្យ​បាន​ជា​ធំ​ទេ​ឬ​អី


ដូច្នេះ ចូរ​ឯង​មក​ឥឡូវ ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​អញ​ណាស់ ប្រហែល​ជា​អញ​នឹង​ឈ្នះ​គេ​បាន ហើយ​នឹង​វាយ​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ ដ្បិត​អញ​ដឹង​ថា អ្នក​ណា​ដែល​ឯង​ឲ្យ​ពរ នោះ​បាន​ពរ​មែន ហើយ​អ្នក​ណា​ដែល​ឯង​ដាក់​បណ្តាសា នោះ​ក៏​ត្រូវ​បណ្តាសា​ពិត។


ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ


បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម


ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ


រួច​ត្រូវ​រាប់​ជា​៧​អាទិត្យ​ទៀត គឺ​ត្រូវ​រាប់​៧​អាទិត្យ​នោះ ចាប់​តាំង​ពី​វេលា​ដែល​ទើប​នឹង​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម