(លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖
ជនគណនា 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាមាននិយាយក្នុងសៀវភៅសង្គ្រាមរបស់ព្រះយេហូវ៉ាអំពី «ស្ទឹងវ៉ាហែបក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ«សង្គ្រាមរបស់ព្រះអម្ចាស់»ស្ដីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះ ស្ទឹងអើណូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាមានពាក្យដំណាលក្នុងសៀវភៅ ដែលនិទានពីចំបាំងផងព្រះយេហូវ៉ាថា «ការដែលទ្រង់ធ្វើនៅក្នុងស៊ូផា ហើយនៅច្រកភ្នំអើណូន អាល់គីតាប ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ «សង្គ្រាមរបស់អុលឡោះតាអាឡា» ស្តីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះស្ទឹងអើណូន |
(លោកបានបង្គាប់ឲ្យគេបង្រៀនបទចម្រៀងអំពីធ្នូ នេះដល់ពួកកូនចៅយូដា បទនេះសឹងមានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើរ) ថា៖
ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។
ចេញពីទីនោះ គេធ្វើដំណើរដើរទៅបោះជំរំនៅត្រើយម្ខាងនៃស្ទឹងអើណូន ជាស្ទឹងដែលហូរពីព្រំដែនស្រុកអាម៉ូរី មកតាមទីរហោស្ថាន ដ្បិតស្ទឹងអើណូនជាព្រំដែនស្រុកម៉ូអាប់ គឺនៅចន្លោះស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។
ព្រមទាំងជម្រាលភ្នំដែលជ្រាលទៅខាងទីលំនៅអើរ ហើយនៅជាប់នឹងព្រំប្រទល់ស្រុកម៉ូអាប់»។
បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។
"ចូរក្រោកឡើង ធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ។ មើល៍ យើងបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្ដាប់ដៃអ្នកហើយ ចូរចាប់ផ្ដើមចាប់យកស្រុកនោះ ហើយច្បាំងនឹងគេចុះ។
ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ រហូតទាល់តែពួកអ៊ីស្រាអែលបានសងសឹកនឹងខ្មាំងសត្រូវរបស់គេ។ តើហេតុការណ៍នេះមិនបានកត់ទុកក្នុងសៀវភៅរបស់យ៉ាស៊ើរទេឬ? គឺព្រះអាទិត្យឈប់ស្ងៀមនៅកណ្ដាលមេឃ ហើយមិនបានប្រញាប់ប្រញាល់នឹងលិច អស់រយៈពេលប្រមាណមួយថ្ងៃពេញ។
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។