Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:14 - អាល់គីតាប

14 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ «សង្គ្រាម​របស់អុលឡោះ‌តាអាឡា» ស្តី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង​ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ​ស្ទឹង​អើណូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហេតុ​នេះ​ហើយ​បាន​ជា​មាន​និយាយ​ក្នុង​សៀវភៅ​សង្គ្រាម​របស់​ព្រះ‌យេហូវ៉ា​អំពី «ស្ទឹង​វ៉ាហែប​ក្នុង​ស្រុក​ស៊ូផា និង​ជ្រលង​ភ្នំ​អើណូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ព្រះ‌អម្ចាស់»​ស្ដី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង‌ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អើ‌ណូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហេតុ​នោះ​បាន​ជា​មាន​ពាក្យ​ដំណាល​ក្នុង​សៀវភៅ ដែល​និទាន​ពី​ចំបាំង​ផង​ព្រះ‌យេហូវ៉ា​ថា «ការ​ដែល​ទ្រង់​ធ្វើ​នៅ​ក្នុង​ស៊ូផា ហើយ​នៅ​ច្រក​ភ្នំ​អើណូន

សូមមើលជំពូក ចម្លង




ជន‌គណនា 21:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។


ស្ត្រី​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​ឈរ​នៅ​ត្រង់​អើណូន ជា​កន្លែង​ទឹក​រាក់ ដូច​បក្សី​ដែល​គេ​ដេញ​ចេញ​ពី​សំបុក។


ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អើណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោ‌ស្ថាន។ ស្ទឹង​អើណូន​ជា​ព្រំដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។


ព្រម​ទាំង​ស្ទឹង​ដង​អូរ​ឯ​ទៀតៗ ដែល​ហូរ​កាត់​តាម​ក្រុង​អើរ ហើយ​ធ្វើ​ជា​ព្រំ​ប្រទល់​របស់​ស្រុក​ម៉ូអាប់។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


“ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អើណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន‌ជាតិ​អាម៉ូ‌រី និង​ជា​ស្តេច​ក្រុង​ហែស‌បូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀប​ចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ!


ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀម ហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែរ រហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល​វាយ​ឈ្នះ ខ្មាំង​សត្រូវ​របស់​ខ្លួន។ ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។


ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម