«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
ជនគណនា 20:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរដោះសម្លៀកបំពាក់ពីអើរ៉ុន ហើយយកទៅបំពាក់ឲ្យអេលាសារ ជាកូនរបស់គាត់វិញ។ ឯអើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ គឺគាត់ត្រូវស្លាប់នៅទីនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដោះសំលៀកបំពាក់ ពីអើរ៉ុន យកទៅបំពាក់ឲ្យអេលាសារជាកូនវិញ នោះអើរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកឰយុកោ គឺត្រូវស្លាប់នៅទីនោះ អាល់គីតាប នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីហារូន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលហារូនត្រូវទទួលមរណភាព»។ |
«អើរ៉ុនត្រូវបានប្រមូលទៅជួបដូនតារបស់គាត់ហើយ។ ដ្បិតគាត់មិនត្រូវចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យកូនចៅអ៊ីស្រាអែលឡើយ ព្រោះអ្នកទាំងពីរបានបះបោរទាស់នឹងបញ្ជារបស់យើង នៅកន្លែងទឹកមេរីបា។
លោកម៉ូសេក៏ធ្វើដូចព្រះយេហូវ៉ាបានបង្គាប់ គឺពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះភ្នែករបស់ក្រុមជំនុំទាំងមូល។
«ចូរសងសឹកសាសន៍ម៉ាឌានឲ្យកូនចៅអ៊ីស្រាអែល បន្ទាប់មក អ្នកនឹងត្រូវជួបជុំជាមួយដូនតារបស់អ្នក»។
ដូច្នេះ ប្រសិនបើមនុស្សបានគ្រប់លក្ខណ៍ តាមរយៈការងារជាសង្ឃខាងពួកលេវីទៅហើយ (ដ្បិតក្រោមការងារនោះ ប្រជាជនបានទទួលក្រឹត្យវិន័យ) តើចាំបាច់ឲ្យមានសង្ឃមួយទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអ្វី?