Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:26 - អាល់គីតាប

26 នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក​បំពាក់​ចេញ​ពី​ហារូន រួច​ពាក់​ឲ្យ​អេឡាសារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​ហារូន​ត្រូវ​ទទួល​មរណ‌ភាព»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ចូរ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​គាត់​វិញ។ ឯ​អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូន​តា​របស់​គាត់ គឺ​គាត់​ត្រូវ​ស្លាប់​នៅ​ទី​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​ឲ្យ​អេឡា‌សារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណ‌ភាព»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 រួច​ដោះ​សំលៀក‌បំពាក់ ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ នោះ​អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ គឺ​ត្រូវ​ស្លាប់​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 20:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«បន្តិច​ទៀត ហារូន​នឹង​ទៅ​ជួប​ជុំ​ដូន​តា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ​បោរ​នឹង​បញ្ជា​របស់​យើង​នៅ​ប្រភព​ទឹក​មេរីបា។


ម៉ូសា​បាន​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។ ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ​នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។


«ចូរ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង​សឹក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល។ បន្ទាប់​មក អ្នក​នឹង​ស្លាប់​ទៅ​ជួប​ជុំ​ជា​មួយ​ដូនតា​របស់​អ្នក»។


មុខ‌ងារ​អ៊ីមុាំ ជា​គ្រឹះ​នៃ​គីតាប​ហ៊ូកុំ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​អ៊ីមុាំ​មួយ​ទៀត តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​អ៊ីមុាំ តាម​របៀប​ណាពី​ហារ៉ូន​ទៅ​វិញ?។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម