ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ជនគណនា 20:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្តេចអេដុមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ ហើយអ៊ីស្រាអែលក៏ងាកចេញពីគេទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចអេដំមមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ស្រុកទ្រង់ទេ បានជាពួកអ៊ីស្រាអែលគេបែរចេញពីទ្រង់ទៅ។ អាល់គីតាប មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រអែលក៏ដើរវាងទឹកដីរបស់គេ។ |
ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ប៉ុន្តែ ស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ គឺទ្រង់បានប្រមូលមនុស្សទាំងអស់របស់ខ្លួន ចេញទៅទាស់នឹងពួកអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។
"សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង យើងនឹងដើរតាមតែផ្លូវប៉ុណ្ណោះ យើងខ្ញុំនឹងមិនងាកទៅស្តាំ ឬទៅឆ្វេងឡើយ។
ដូចកូនចៅអេសាវដែលរស់នៅស្រុកសៀរ និងសាសន៍ម៉ូអាប់នៅស្រុកអើរ បានបើកឲ្យយើងខ្ញុំដែរ រហូតដល់យើងខ្ញុំឆ្លងហួសទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានប្រទានមកយើងខ្ញុំ"។
មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។
ពេលនោះ អ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចស្រុកអេដុម ទូលថា "សូមមេត្តាឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង" តែស្តេចសាសន៍អេដុមមិនយល់ព្រមទេ រួចគេក៏ចាត់អ្នកនាំពាក្យឲ្យទៅជួបស្តេចសាសន៍ម៉ូអាប់ ទូលដូច្នោះដែរ តែស្ដេចមិនយល់ព្រមទៀត។ ដូច្នេះ អ៊ីស្រាអែលក៏ស្នាក់នៅតែត្រង់កាដេសនោះទៅ។
បន្ទាប់មក គេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ភាគខាងកើតស្រុកម៉ូអាប់ ហើយបោះជំរំនៅខាងនាយស្ទឹងអើណូន។ ប៉ុន្ដែ គេមិនបានចូលទៅក្នុងទឹកដីស្រុកម៉ូអាប់ទេ ដ្បិតស្ទឹងអើណូនជាព្រំប្រទល់ស្រុកម៉ូអាប់។
ឯស្រុកដែលព្រះកេម៉ូសជាព្រះរបស់ព្រះករុណាបានប្រទានឲ្យ តើព្រះករុណាមិនបានកាន់កាប់ជារបស់ទ្រង់ទេឬ? ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានបណ្តេញចេញពីមុខយើងខ្ញុំ នោះស្រុករបស់គេយើងខ្ញុំនឹងកាន់កាប់។