ហើយអស់ទាំងភាជនៈដែលចំហ គ្មានគម្របចងភ្ជាប់ នោះក៏សៅហ្មងដែរ។
រីឯភាជន៍ទាំងប៉ុន្មាននៅក្នុងផ្ទះដែលនៅចំហ ឥតមានគម្របនឹងក្លាយទៅជាសៅហ្មងដែរ។
ហើយគ្រប់ទាំងឆ្នាំងចំហ ដែលគ្មានគ្របចងភ្ជាប់ នោះក៏ត្រូវរាប់ជាមិនស្អាតដែរ
រីឯភាជន៍ទាំងប៉ុន្មាន នៅក្នុងផ្ទះដែលនៅចំហ ឥតមានគំរប នឹងក្លាយទៅជាសៅហ្មងដែរ។
បើសត្វណាមួយនោះងាប់ហើយ ធ្លាក់ទៅប៉ះលើរបស់អ្វី របស់នោះក៏ទៅជាមិនស្អាតហើយ ទោះបើជាប្រដាប់ដែលធ្វើពីឈើឬសម្លៀកបំពាក់ ឬស្បែក ឬការុងក្តី គឺប្រដាប់ណាក៏ដោយដែលសម្រាប់ប្រើ នោះត្រូវតែត្រាំចុះក្នុងទឹក ប្រដាប់នោះត្រូវរាប់ជាមិនស្អាតរហូតដល់ល្ងាច រួចទើបបានស្អាតវិញ
ឯគ្រប់ទាំងប្រដាប់ធ្វើពីដីដែលសត្វណាមួយនោះធ្លាក់ចូលទៅក្នុង នោះរបស់អ្វីដែលនៅក្នុងប្រដាប់នោះក៏ទៅជាមិនស្អាតហើយ ត្រូវបំបែកប្រដាប់នោះចោលចេញ
សង្ឃត្រូវបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាក្រោយ។
កាលណាមនុស្សម្នាក់ស្លាប់នៅក្នុងជំរំ នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណាដែលចូលទៅក្នុងជំរំនោះ និងអស់ដែលស្ថិតនៅក្នុងជំរំនោះ នឹងត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ
អ្នកណាប៉ះពាល់មនុស្សដែលត្រូវបានគេសម្លាប់ដោយដាវនៅទីវាល ឬមនុស្សដែលស្លាប់តាមធម្មតា ឬឆ្អឹងខ្មោច ឬផ្នូរក្តី អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
អ្នករាល់គ្នាត្រូវសម្អាតអស់ទាំងសម្លៀកបំពាក់ អស់ទាំងរបស់ធ្វើពីស្បែក អស់ទាំងរបស់ធ្វើពីរោមពពែ និងអស់ទាំងរបស់ធ្វើពីឈើ»។