ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចាប់​ពី​នេះ​តទៅ កូន​ចៅ​អ៊ីស្រា‌អែល​មិន​ត្រូវ​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​គេ​ត្រូវ​មាន​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចូល​មក​ជិត​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចូល​មក​ជិត​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទៀត​ឡើយ ក្រែង​លោ​ពួក​គេ​ទទួល​ទោស ហើយ​ត្រូវ​ស្លាប់។

សូមមើលជំពូក



ជន‌គណនា 18:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។


ប្រសិន‌បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ឪពុក​ធំ ឬ​ឪពុក​មា នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​មា​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នោះ​ត្រូវ​ទ្រាំ‌ទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន គេ​នឹង​ស្លាប់​ទៅ​ដោយ​ឥត​មាន​កូន។


ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​បំពេញ​ការ‌ងារ​ជា​សង្ឃ​របស់​អ្នក សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាស‌នា និង​បរិវេណ​ខាង​ក្រោយ​វាំង‌នន។ យើង​ប្រគល់​ការ‌ងារ​ជា​សង្ឃ​ដល់​អ្នក​រាល់​គ្នា ទុក​ជា​អំណោយ តែ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


អ្នក​ត្រូវ​តែង​តាំង​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​សង្ឃ ហើយ​អ្នក​ដទៃ​ណា​ដែល​ចូល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់»។


អស់​អ្នក​ដែល​ត្រូវ​បោះ​ជំរំ​នៅ​ខាង​កើត ខាង​មុខ​រោង​ឧបោសថ គឺ​នៅ​មុខ​ត្រសាល​ជំនុំ​ទិស​ខាង​ថ្ងៃ​រះ គឺ​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​កូន​របស់​លោក មាន​បន្ទុក​ទទួល​ខុស​ត្រូវ​កិច្ច​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ គឺ​ពិធី​ផ្សេងៗ​ដែល​ត្រូវ​ធ្វើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល ឯ​អ្នក​ដទៃ​ណា​ដែល​មក​ជិត នោះ​នឹង​ត្រូវ​ស្លាប់។