Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប៉ុន្តែ ពួក​លេវី​ត្រូវ​ធ្វើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​របស់​ពួកគេ​ផ្ទាល់។ នេះ​ជា​ច្បាប់​ដល់​អស់​ទាំង​ជំនាន់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ គឺ​ពួកគេ​គ្មាន​កេរ‌អាករ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពួក​លេវី​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​ណែ‌នាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពួក​លេវី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា នឹង​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​ខ្លួន​ប្រព្រឹត្ត។ នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​ណែនាំ​ឲ្យ​ពួក​លេវី​គ្រប់​ជំនាន់​ដឹង​ថា ពួក​គេ​នឹង​មិន​ទទួល​ចំណែក​មត៌ក​អ្វី​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចង្កៀង​នោះ ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់​មើល​ថែ​ឲ្យ​ឆេះជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាំង​ពី​ល្ងាច​រហូត​ដល់​ព្រឹក នៅ​ខាង​ក្រៅ​វាំង‌នន​ក្នុង​ត្រសាល​ជំនុំ ត្រង់​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា ។ នេះ​ជា​ច្បាប់​អស់​កល្ប​ជានិច្ច ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម គ្រប់​ជំនាន់​តរៀង​ទៅ។


ប៉ុន្តែ ពួក​លេវី​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ក្នុង​កាល​ដែល​ពួក​អ៊ីស្រា‌អែល​វង្វេង​ចេញ គឺ​ដែល​គេ​បាន​លះ​ចោល​យើង ទៅ​តាម​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ គេ​នឹង​ត្រូវ​រង​ទ្រាំ​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​វង្សា‌នុវង្ស​របស់​ឪពុក​អ្នក ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​រោង​ឧបោសថ ហើយ​មាន​តែ​អ្នក និង​កូន​ចៅ​របស់​អ្នក​ប៉ុណ្ណោះ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​ទាក់​ទង​នឹង​ការ‌ងារ​ជា​សង្ឃ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក​មិន​ត្រូវ​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​របស់​ពួកគេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា‌មួយ​ពួកគេ​ដែរ គឺ​យើង​ជា​ចំណែក​របស់​អ្នក ហើយ​ជា​កេរ‌អាករ​របស់​អ្នក​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។


នេះ​ជា​ច្បាប់​ដល់​គេ​រហូត​តទៅ។ អ្នក​ដែល​បាន​ប្រោះ​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​ប៉ះ‌ពាល់​ទឹក​នោះ នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។


ចំនួន​អស់​អ្នក​ដែល​គេ​បាន​រាប់មាន ២៣ ០០០ នាក់ គឺ​ប្រុសៗ​ទាំង​អស់ ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ដ្បិត​គេ​មិន​បាន​រាប់​បញ្ជូល​ជា‌មួយ​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​គ្មាន​កេរ‌អាករ​ដែល​ត្រូវ​ចែក​ឲ្យ​ពួកគេ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។


គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ឲ្យ​គាត់ និង​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់​នៅ​មុខ​ត្រសាល​ជំនុំ ដើម្បី​បម្រើ​កិច្ច‌ការ​នៅ​ក្នុង​រោង​ឧបោសថ។


នេះ​ជា​បញ្ញត្តិ​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


ដូច្នេះ ពួក​លេវី​គ្មាន​ចំណែក គ្មាន​មត៌ក​ជា‌មួយ​ពួក​បង​ប្អូន​របស់​ខ្លួន​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​មត៌ក​របស់​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ហើយ)។


មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ ដែល​លោក​ម៉ូសេ​មិន​បាន​ចែក​មត៌ក​ឲ្យ ដ្បិត​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​មត៌ក​របស់​គេ ដូចព្រះ‌អង្គ​បាន​បង្គាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម