ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។
ជនគណនា 15:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់គោឈ្មោល ឬពពែឈ្មោលនីមួយៗ ឬរាល់កូនចៀមឈ្មោល ឬកូនពពែនីមួយៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្វាយគោឈ្មោល ចៀមឈ្មោល កូនចៀម ឬកូនពពែតាមរបៀបនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល នឹងកូនពពែនីមួយៗ អាល់គីតាប ត្រូវជូនគោឈ្មោល ចៀមឈ្មោលកូនចៀម ឬកូនពពែតាមរបៀបនេះ។ |
ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។
ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរបីលីត្រ សម្រាប់ជាតង្វាយចម្អិន ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
សត្វដែលអ្នកថ្វាយមានចំនួនប៉ុនណា អ្នកត្រូវធ្វើដូច្នោះចំពោះសត្វនីមួយៗ តាមចំនួននោះដែរ។
ហើយយកស្រាទំពាំងបាយជូរមួយលីត្រកន្លះជាតង្វាយច្រួច មកថ្វាយជាមួយតង្វាយដុត ឬសម្រាប់ចៀមនីមួយៗដែលត្រូវថ្វាយជាយញ្ញបូជា។
នេះជាតង្វាយបន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅ ហើយតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។