ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 14:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​អ្នក​រាល់​គ្នា​វិញ សាក‌សព​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ

សូមមើលជំពូក

អាល់គីតាប

ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។

សូមមើលជំពូក



ជន‌គណនា 14:32
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន


ខ្មោច​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ រហូត​ដល់​គ្រប់​ចំនួន គឺ​អស់​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ជា​មនុស្ស​ដែល​បាន​រអ៊ូ‌រទាំ​ទាស់​នឹង​យើង


ប៉ុន្ដែ ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​លោក​ម៉ូសេ និង​សង្ឃ​អើរ៉ុន​បាន​រាប់​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ពួកគេ​ថា៖ «ពួកគេ​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន»។ ក្នុង​ចំណោម​ពួក‌គេ គ្មាន​អ្នក​ណា​នៅ​សល់​ឡើយ មាន​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ប៉ុណ្ណោះ។


ដូច្នេះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វិលវល់​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ជំនាន់​មនុស្ស ដែល​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​អស់។


ប៉ុន្តែ ព្រះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ចំពោះ​ពួក​លោក​ភាគ​ច្រើន ហើយ​ពួក​លោក​បាន​ដួល​ស្លាប់​រាត់​រាយ​នៅ​ទី​រហោ‌ស្ថាន។


តើ​ព្រះ‌អង្គ​ក្រោធ​នឹង​អ្នក​ណា ក្នុង​រយៈ​សែសិប​ឆ្នាំ​នោះ? តើ​មិន​មែន​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ?