"ដោយព្រោះតែព្រះយេហូវ៉ាមិនអាចនាំប្រជាជននេះ ចូលទៅក្នុងស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់គេហើយ បានជាព្រះអង្គសម្លាប់គេនៅក្នុងទីរហោស្ថានដូច្នេះ"។
ព្រះអម្ចាស់មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដី ដែលព្រះអង្គបានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាព្រះអង្គប្រល័យជីវិតពួកគេ នៅក្នុងវាលរហោស្ថាន។
ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំពួកនោះចូលទៅក្នុងស្រុកដែលទ្រង់បានស្បថថា នឹងឲ្យទៅគេ នោះបានជាទ្រង់ត្រឡប់ជាសំឡាប់គេ នៅក្នុងទីរហោស្ថានវិញ
អុលឡោះតាអាឡា មិនអាចនាំប្រជាជននេះចូលទៅក្នុងទឹកដីដែលទ្រង់បានសន្យាប្រទានឲ្យពួកគេឡើយ ហេតុនេះហើយបានជាទ្រង់ប្រល័យជីវិតពួកគេនៅក្នុងវាលរហោស្ថាន។
ហេតុអ្វីបានជាព្រះអង្គបើកឱកាសឲ្យសាសន៍អេស៊ីព្ទពោលថា "ព្រះអង្គបាននាំពួកគេចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ហើយបំផ្លាញគេឲ្យអស់ពីផែនដី"ដូច្នេះ? សូមព្រះអង្គបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គ ហើយប្រែព្រះហឫទ័យ ដែលព្រះអង្គបានគិតធ្វើឲ្យប្រជារាស្ត្រព្រះអង្គអន្តរាយនោះទៅ។
ឥឡូវនេះ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យព្រះចេស្តារបស់ព្រះអម្ចាស់បានធំ ដូចព្រះអង្គមានព្រះបន្ទូលរួចហើយថា
ក្រែងមនុស្សនៅស្រុកដែលព្រះអង្គបាននាំយើងចេញមកនោះ និយាយថា "ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនាំគេចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យានឹងគេ ហើយដោយព្រោះព្រះអង្គស្អប់គេ បានជាព្រះអង្គនាំគេចេញទៅសម្លាប់នៅទីរហោស្ថាន"។
លោកយ៉ូស្វេទូលថា៖ «ឱព្រះជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំប្រជាជននេះឆ្លងទន្លេយ័រដាន់មក ដើម្បីប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍អាម៉ូរី ឲ្យគេបំផ្លាញយើងខ្ញុំដូច្នេះ? គួរតែទុកឲ្យយើងខ្ញុំនៅត្រើយខាងនាយទន្លេយ័រដាន់វិញប្រសើរជាង!
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។