ជនគណនា 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធអេប្រាអិម គឺហូសេ ជាកូនរបស់នុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហូសេជាកូននុន ក្នុងពូជអំបូរអេប្រាអិម១ អាល់គីតាប កុលសម្ព័ន្ធអេប្រាអ៊ីម គឺលោកហូសេ ជាកូនរបស់លោកនូន។ |
ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។
កាលយ៉ូស្វេបានឮសូរសំឡេងរបស់ប្រជាជនដែលគេនាំគ្នាស្រែកដូច្នោះ គាត់ក៏ជម្រាបលោកម៉ូសេថា៖ «មានឮសូរចម្បាំងនៅក្នុងជំរំ»។
ពេលនោះ លោកយ៉ូស្វេជាកូនរបស់លោកនុន ដែលជាអ្នកជំនួយរបស់លោកម៉ូសេ តាំងពីកំលោះមក ពោលថា៖ «លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ!»
នេះហើយជាឈ្មោះរបស់មនុស្សដែលលោកម៉ូសេបានចាត់ឲ្យទៅសង្កេតមើលស្រុក ហើយលោកម៉ូសេបានប្ដូរឈ្មោះហូសេ ជាកូនរបស់នុន ថាយ៉ូស្វេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «មើល៍ ថ្ងៃដែលអ្នកត្រូវស្លាប់ជិតដល់ហើយ។ ចូរហៅយ៉ូស្វេមក ហើយចូលទៅក្នុងត្រសាលជំនុំ ដើម្បីឲ្យយើងបានប្រគល់បន្ទុកលើលោក»។ ដូច្នេះ លោកម៉ូសេ និងលោកយ៉ូស្វេក៏ចូលទៅក្នុងត្រសាលជំនុំ។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន បានចូលមក ហើយសូត្រអស់ទាំងព្រះបន្ទូលទាំងប៉ុន្មាននៃបទចម្រៀងនេះ ឲ្យប្រជាជនទាំងអស់បានស្តាប់។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ពួកគេឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលលោកបង្គាប់យើងខ្ញុំ ហើយលោកចាត់យើងឲ្យទៅណា យើងនឹងទៅនោះ។
គេប្រគល់ក្រុងធីមណាត-សេរ៉ា នៅស្រុកភ្នំរបស់អេប្រាអិម ជូនដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។