កូនរបស់លោកយ៉ូសែប ដែលលោកបង្កើតនៅស្រុកអេស៊ីព្ទ មានពីរនាក់។ សរុបមនុស្សទាំងអស់នៅក្នុងក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ទាំងអស់មានចិតសិបនាក់។
ជនគណនា 11:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលពួកចាស់ទុំសាសន៍អ៊ីស្រាអែលចិតសិបនាក់ ដែលអ្នកដឹងថាជាចាស់ទុំក្នុងចំណោមប្រជាជន និងជាអ្នកដឹកនាំលើពួកគេ ឲ្យមកជួបយើង។ ចូរនាំគេមកកាន់ត្រសាលជំនុំ ហើយឲ្យឈរនៅទីនោះជាមួយអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលព្រឹទ្ធាចារ្យអ៊ីស្រាអែលចិតសិបនាក់ឲ្យមកជួបយើង គឺព្រឹទ្ធាចារ្យ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាព្រឹទ្ធាចារ្យ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកពន្លាជួបព្រះអម្ចាស់ ហើយឈរនៅទីនោះជាមួយអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរប្រមូល៧០នាក់ពីពួកចាស់ទុំសាសន៍អ៊ីស្រាអែល ដែលឯងដឹងថា ជាចាស់ទុំក្នុងបណ្តាជន នឹងជានាយកត្រួតត្រាលើគេមែន ឲ្យគេមកឯអញ ត្រូវនាំគេមកឯត្រសាលជំនុំ ឲ្យឈរនៅទីនោះជាមួយនឹងឯង អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រមូលអះលីជំអះអ៊ីស្រអែលចិតសិបនាក់ឲ្យមកជួបយើង គឺអះលីជំអះ និងមេដឹកនាំ ដែលអ្នកស្គាល់ច្បាស់ថាពិតជាអះលីជំអះ និងមេដឹកនាំរបស់ប្រជាជនមែន។ ចូរនាំពួកគេមកជំរំជួបអុលឡោះតាអាឡា ហើយឈរនៅទីនោះជាមួយអ្នក។ |
កូនរបស់លោកយ៉ូសែប ដែលលោកបង្កើតនៅស្រុកអេស៊ីព្ទ មានពីរនាក់។ សរុបមនុស្សទាំងអស់នៅក្នុងក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ទាំងអស់មានចិតសិបនាក់។
លោកម៉ូសេរើសយកមនុស្សដែលប៉ិនប្រសប់ ពីក្នុងចំណោមពួកអ៊ីស្រាអែលទាំងអស់ រួចតែងតាំងគេឲ្យធ្វើជាមេលើបណ្ដាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។
លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទិញក្អមដីពីជាងស្មូនមក រួចនាំចាស់ទុំខ្លះក្នុងចំណោមប្រជាជន និងចាស់ទុំខ្លះក្នុងចំណោមពួកសង្ឃមកជាមួយអ្នក
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។
ដូច្នេះ លោកម៉ូសេក៏ចេញទៅ ហើយនាំយកព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅប្រាប់ប្រជាជន។ លោកប្រមូលចាស់ទុំចិតសិបនាក់ ពីក្នុងចំណោមប្រជាជន មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ។
ពេលនោះ លោកម៉ូសេក្រោកឡើង ដើរទៅរកដាថាន និងអ័ប៊ីរ៉ាម មានទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលដើរតាមក្រោយ។
ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។
ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។
ដូច្នេះ ខ្ញុំក៏បានយកមេដឹកនាំពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ជាមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះ មកតាំងគេជាមេដឹកនាំលើអ្នករាល់គ្នា គឺជាមេបញ្ជាការលើមួយពាន់នាក់ ជាមេបញ្ជាការលើមួយរយនាក់ ជាមេបញ្ជាការលើហាសិបនាក់ និងជាមេបញ្ជាការលើដប់នាក់ ព្រមទាំងពួកមេដឹកនាំ តាមកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
«ត្រូវតែងតាំងពួកចៅក្រម និងពួកមេដឹកនាំ នៅគ្រប់ទាំងក្រុងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក តាមកុលសម្ព័ន្ធរបស់អ្នក ហើយអ្នកទាំងនោះនឹងជំនុំជម្រះប្រជាជនដោយយុត្តិធម៌។
ចូរទៅប្រមូលពួកចាស់ទុំនៃកុលសម្ព័ន្ធ និងពួកមេដឹកនាំទាំងអស់របស់អ្នករាល់គ្នាមកជួបខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រាប់ពាក្យទាំងនេះឲ្យគេស្តាប់ ព្រមទាំងយកស្ថានសួគ៌ និងផែនដីជាបន្ទាល់ទាស់នឹងគេ។