លូកា 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 សិស្សចិតសិបនាក់នោះបានត្រឡប់មកវិញដោយអំណរ ហើយទូលថា៖ “ព្រះអម្ចាស់អើយ ក្នុងព្រះនាមរបស់ព្រះអង្គ សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងខ្ញុំដែរ”។ សូមមើលជំពូកKhmer Christian Bible17 សិស្សទាំងចិតសិបនាក់បានត្រលប់មកវិញដោយអំណរ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! សូម្បីតែពួកអារក្សក៏ចុះចូលនឹងយើងក្នុងនាមរបស់ព្រះអង្គដែរ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពួកសាវ័ក*ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ពួក៧០នាក់នោះក៏មកវិញដោយអំណរ ហើយទូលថា ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ សូមមើលជំពូកអាល់គីតាប17 ពួកសិស្សទាំងចិតសិបពីរនាក់ត្រឡប់មកវិញ ទាំងត្រេកអរ ហើយជម្រាបអ៊ីសាថា៖ «លោកម្ចាស់អើយដោយសារឈ្មោះលោកម្ចាស់ សូម្បីតែអ៊ីព្លេសក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ សូមមើលជំពូក |