ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 10:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចេញ​ដំណើរ​ជា​លើក​ទីមួយ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ជាន់​មុន​ដំបូង​នោះ គេ​ចេញ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ម៉ូសេ

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ចេញ​ដំណើរ​ជា​លើក​ទី​មួយ​នេះ តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក



ជន‌គណនា 10:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទង់‌ជ័យ​នៃ​ជំរំ​យូដា​ចេញ​ដំណើរ​មុន​គេ តាម​អង្គភាព​របស់​ខ្លួន ហើយ​ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ គ្រប់​គ្រង​លើ​អង្គភាព​ទាំង​មូល។


ជួន‌កាល​ពពក​ស្ថិត​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​នៅ​តែ​ក្នុង​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ពេល​គេ​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។


គេ​បោះ​ជំរំ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​គេ​ក៏​ចេញ​ដំណើរ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ។ គេ​ស្តាប់​តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។


«ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង មាន​ព្រះ‌បន្ទូល​មក​យើង​នៅ​ភ្នំ​ហោរែប​ថា "អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ភ្នំ​នេះ​យូរ​ល្មម​ហើយ។