ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
ចោទិយកថា 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ អាល់គីតាប កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នក ឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្តឹងកូនស្រីរបស់ពួកគេ ឲ្យកូនប្រុសរបស់អ្នកដែរ។ |
ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ
ជាស្ត្រីសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា «អ្នកមិនត្រូវរៀបការជាមួយគេ ឬឲ្យគេចូលមកអ្នករាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅតាមព្រះរបស់គេជាមិនខាន»។ តែព្រះបាទសាឡូម៉ូនបានចងស្ពានមេត្រីនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ
មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។
ដូច្នេះ អ្នករាល់គ្នាមិនត្រូវលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេ ក៏មិនត្រូវយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់អ្នករាល់គ្នា ហើយមិនត្រូវស្វែងរកសេចក្ដីសុខ ឬការចម្រុងចម្រើនរបស់គេឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ហើយបរិភោគផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមត៌កដល់កូនចៅរបស់អ្នករាល់គ្នារហូតតទៅ"។
យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។
ប៉ុន្ដែ ឪពុកម្តាយតបទៅគាត់ថា៖ «ក្នុងចំណោមស្រីក្រមុំជាសាច់ញាតិរបស់កូន ឬក្នុងចំណោមប្រជាជនរបស់យើងទាំងប៉ុន្មាន តើគ្មានស្រីក្រមុំណាម្នាក់ទេឬ បានជាកូនចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកទៅវិញ?» សាំសុនក៏ឆ្លើយទៅឪពុកថា៖ «សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ដ្បិតនាងនោះពេញចិត្តខ្ញុំណាស់»។