ចោទិយកថា 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 មិនត្រូវរៀបការជាមួយគេ ដោយឲ្យកូនស្រីរបស់អ្នកទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នកឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នកឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្ដឹងកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នកដែរ។ សូមមើលជំពូកអាល់គីតាប3 កុំចងស្ពានមេត្រីជាមួយជាតិសាសន៍ទាំងនេះ ដោយចំណងអាពាហ៍ពិពាហ៍ គឺមិនត្រូវលើកកូនស្រីរបស់អ្នក ឲ្យកូនប្រុសរបស់ពួកគេ ហើយក៏មិនត្រូវដណ្តឹងកូនស្រីរបស់ពួកគេ ឲ្យកូនប្រុសរបស់អ្នកដែរ។ សូមមើលជំពូក |
ដូច្នេះ កុំឲ្យឯងរាល់គ្នាលើកកូនស្រីរបស់ខ្លួន ឲ្យទៅកូនប្រុសរបស់គេឡើយ ក៏កុំឲ្យយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ឯង ឬរកសេចក្ដីសុខដល់គេ ឬឲ្យគេបានចំរើនឡើងដែរ ប្រយោជន៍ឲ្យឯងរាល់គ្នាមានកំឡាំង ហើយឲ្យបានចំអែត ដោយផលល្អរបស់ស្រុកនោះ ព្រមទាំងទុកជាមរដកដល់កូនចៅឯងរាល់គ្នាតរៀងទៅ
តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មានជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់