ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។
ចោទិយកថា 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នករាល់គ្នាបានឮសំឡេងពីកណ្ដាលងងឹតនោះ ក្នុងកាលដែលភ្នំកំពុងឆេះ អ្នករាល់គ្នាបានមកជិតខ្ញុំ គឺពួកមេទាំងប៉ុន្មាននៃកុលសម្ព័ន្ធ និងពួកចាស់ទុំរបស់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឯងរាល់គ្នាបានឮសំឡេងពីកណ្តាលងងឹតនោះ ក្នុងវេលាដែលភ្នំកំពុងតែឆេះ នោះឯងរាល់គ្នាបានមកឯអញ គឺពួកមេនៃពូជអំបូរឯង នឹងពួកចាស់ទុំផង អាល់គីតាប ក្រោយពីបានឮសំឡេងពីទីងងឹត ក្នុងពេលដែលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកអះលីជំអះទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ |
ដូចអ្នកបានទូលសូមពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់ភ្នំហោរែប នៅថ្ងៃជួបជុំគ្នានោះថា "សូមកុំឲ្យយើងខ្ញុំឮសំឡេងរបស់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ឬឃើញភ្លើងដ៏ធំនេះទៀតឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់"។
«សេចក្ដីទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលចេញពីក្នុងភ្លើង ពីពពក និងពីទីងងឹតសូន្យសុង មកកាន់ក្រុមជំនុំទាំងមូលរបស់អ្នករាល់គ្នា នៅលើភ្នំ ដោយសំឡេងយ៉ាងខ្លាំង ហើយព្រះអង្គមិនបន្ថែមអ្វីទៀតឡើយ។ ព្រះអង្គបានចារសេចក្ដីទាំងនេះនៅលើបន្ទះថ្មពីរផ្ទាំង ហើយប្រគល់មកខ្ញុំ។
ហើយពោលថា "មើល៍ ព្រះយេហូវ៉ាជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អ និងភាពធំអស្ចារ្យរបស់ព្រះអង្គ ហើយយើងខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើងមក។ នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលជាមួយមនុស្ស ហើយមនុស្សនៅមានជីវិត។
ដូច្នេះ ខ្ញុំក៏វិលចុះពីភ្នំមកវិញ ក្នុងកាលដែលភ្នំមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។ ឯបន្ទះថ្មទាំងពីរនៃសេចក្ដីសញ្ញា នៅជាប់នឹងដៃខ្ញុំទាំងសងខាង។