៙ ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ តាំងពីទូលបង្គំនៅក្មេងរហូតមក ហើយទូលបង្គំនៅតែប្រកាស ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
ចោទិយកថា 4:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំបានបង្រៀនច្បាប់ និងបញ្ញត្តិដល់អ្នករាល់គ្នា ដូចព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាត្រូវចូលទៅកាន់កាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និងវិន័យផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល អញបានបង្រៀនច្បាប់ ហើយនឹងបញ្ញត្តដល់ឯងរាល់គ្នា តាមដែលព្រះយេហូវ៉ាជាព្រះនៃអញបានបង្គាប់មក ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលឯងត្រូវចូលទៅទទួលយក អាល់គីតាប អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ |
៙ ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ តាំងពីទូលបង្គំនៅក្មេងរហូតមក ហើយទូលបង្គំនៅតែប្រកាស ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ
យើងក៏ឲ្យក្រឹត្យក្រមរបស់យើងដល់គេ ព្រមទាំងសម្ដែងឲ្យគេស្គាល់បញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ដែលបើអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ។
អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់របស់យើង មិនត្រូវឲ្យសត្វអ្នកជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជពីរយ៉ាងនៅស្រែចម្ការអ្នកដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាងឡើយ។
នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានតាំងនឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ តាមយៈលោកម៉ូសេ។
នេះហើយជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នៅភ្នំស៊ីណាយ សម្រាប់ពួកកូនចៅអ៊ីស្រាអែល។:៚
ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលព្រះអង្គបានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយតង្វាយគេដល់ព្រះយេហូវ៉ា។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ដ្បិតខ្ញុំមិនបានខាននឹងប្រកាសប្រាប់អ្នករាល់គ្នា ពីបំណងទាំងមូលរបស់ព្រះឡើយ។
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ
អ្នករាល់គ្នាត្រូវប្រយ័ត្ននឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ»។
«ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលខ្ញុំបង្រៀនអ្នករាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឲ្យអ្នករាល់គ្នា។
អ្នករាល់គ្នាមិនត្រូវបន្ថែមអ្វីមួយ ទៅលើសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យអ្នករាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ចំណែកឯអ្នករាល់គ្នា ដែលបាននៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា នោះបានរស់នៅរហូតមកដល់សព្វថ្ងៃ។
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងបញ្ញត្តិច្បាប់របស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅរបស់អ្នកតរៀងទៅ ហើយឲ្យមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នករហូតតទៅ»។
លោកម៉ូសេបានហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមក ហើយមានប្រសាសន៍ទៅពួកគេថា៖ «ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិដែលខ្ញុំប្រាប់នៅត្រចៀកអ្នករាល់គ្នានៅថ្ងៃនេះ។ អ្នករាល់គ្នាត្រូវរៀនសេចក្ដីទាំងនេះ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមចុះ។
«នេះជាបទបញ្ជា ជាច្បាប់ និងជាបញ្ញត្តិផ្សេងៗ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នក ដើម្បីឲ្យអ្នកបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលអ្នកនឹងឆ្លងចូលទៅកាន់កាប់
ដូច្នេះ ត្រូវប្រយ័ត្ននឹងកាន់តាមបទបញ្ជា ច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះចុះ»។
ចូរប្រយ័ត្នក្រែងភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយមិនកាន់តាមអស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។
លោកម៉ូសេស្មោះត្រង់នៅក្នុងដំណាក់ព្រះអង្គទាំងមូល ក្នុងនាមជាអ្នកបម្រើ ដើម្បីធ្វើបន្ទាល់ពីសេចក្តីដែលនឹងត្រូវថ្លែងមកតាមក្រោយ។