ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំពោះ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន លោក​ថ្លែង​ថា៖ «ឱ​សាប់‌យូ‌ឡូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ ឯ​អ៊ីសាខារ​វិញ ចូរ​អរ​សប្បាយ​នៅ​ក្នុងជំរំ​របស់​អ្នក​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា: សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយ នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង! រីឯ​អ៊ីសា‌ខារ​វិញ ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ

សូមមើលជំពូក

អាល់គីតាប

ចំពោះ​កូន​ចៅ​សាប់‌យូឡូន គាត់​ថ្លែង​ថា: សាប់‌យូឡូន​អើយ ចូរ​សប្បាយ​រីក​រាយ នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង! រីឯ​អ៊ីសា‌ខា​វិញ ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

សូមមើលជំពូក



ចោទិយ‌កថា 33:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។


ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។


គេ​ចុះមក​ពី​ស្រុក​អេប្រាអិម ជា​ស្រុក​ដែល​ពី​មុន​ជា​របស់​សាសន៍​អាម៉ា‌ឡេក គេ​មក​តាម​អ្នក បេនយ៉ាមីន​អើយ មក​រួម​ជាមួយ​ពល​ទ័ព​របស់​អ្នក។ ពួក​មេ​ទ័ព​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​អស់​អ្នក​ដែល​កាន់​ឈើ​ច្រត់​របស់​មេទ័ព មក​ពី​ពួក​សាប់‌យូឡូន