គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។
ចោទិយកថា 30:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាវិញ ហើយប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ អ្នកនឹងវិលមករកព្រះអម្ចាស់ ហើយស្ដាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងនឹងវិលមកឯព្រះយេហូវ៉ាវិញ ព្រមទាំងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាមគ្រប់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់មកនៅថ្ងៃនេះ អាល់គីតាប រីឯអ្នកវិញ អ្នកនឹងវិលមករកអុលឡោះតាអាឡា ហើយស្តាប់តាមបន្ទូលរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដូចខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។ |
គំនិតដែលចាត់ចែងក្នុងចិត្ត នោះស្រេចនៅមនុស្ស តែគឺព្រះយេហូវ៉ាដែលឆ្លើយ សម្រេចការនោះវិញ។
គឺព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ សេចក្ដីសញ្ញាដែលយើងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រា គឺយ៉ាងដូច្នេះ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើង នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។
ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្ដីអាក្រក់ ដែលយើងសម្រេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យយើងបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ។
យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។
រួចវិលត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ គឺទាំងអ្នក និងកូនចៅរបស់អ្នក ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ក្នុងគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងដាក់បណ្ដាសាទាំងអស់នេះ ទៅលើខ្មាំងសត្រូវ និងទៅលើពួកអ្នកដែលស្អប់ ហើយបៀតបៀនអ្នក។
ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើនជាបរិបូរ ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ ជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វ និងផលដែលកើតពីដីរបស់អ្នក។ ដ្បិតព្រះយេហូវ៉ារីករាយនឹងប្រោសឲ្យអ្នកបានចម្រុងចម្រើនឡើងវិញ ដូចព្រះអង្គរីករាយនឹងដូនតារបស់អ្នកដែរ
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។