ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 30:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​ចិត្ត​របស់​អ្នក​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម តែ​បណ្ដោយ​ឲ្យ​គេ​ទាញ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ដល់​ព្រះ​ទាំង​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ ដោយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ឯ​ទៀតៗ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​អុលឡោះមិន​ព្រម​ស្តាប់​បង្គាប់​ទ្រង់ ដោយ​បណ្តោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ឯ​ទៀតៗ

សូមមើលជំពូក



ចោទិយ‌កថា 30:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ស្ត្រី​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​មិន​ត្រូវ​រៀប​ការ​ជា‌មួយ​គេ ឬ​ឲ្យ​គេ​ចូល​មក​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​របស់​គេ​ជា​មិន​ខាន»។ តែ​ព្រះបាទ​សាឡូម៉ូន​បាន​ចង​ស្ពាន​មេត្រី​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ


ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ ហើយ​ចំណែក​មនុស្ស​កំឡៅ នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ នឹង​ឲ្យ​គេ​វិនាស​ដែរ


អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ នោះ​នឹង​បាន​ឆ្អែតដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​ក៏​នឹង​បាន​ស្កប់‌ស្កល់ ដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន​ដែរ។


ដ្បិត​បើ​អ្នក​រាល់​គ្នា​បែរ​ចេញ​មិន​ព្រម​ធ្វើ​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ទុក​គេ​ចោល​ឲ្យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ត​ទៅ​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​នេះ​ត្រូវ​វិនាស»។


ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង រួច​បែរ​ចេញទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ


ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​ប្រពន្ធ​ច្រើន​ឡើយ ក្រែង​ចិត្ត​របស់​ស្ដេច​ងាក​ចេញ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់ និង​មាស​ច្រើន​លើស‌លុប​សម្រាប់​ខ្លួន​ដែរ។


ប្រសិន‌បើ​អ្នក​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ នោះ​អ្នក​នឹង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។


នោះ​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។ អ្នក​នឹង​មិន​បាន​រស់​នៅ​យូរ​អង្វែង នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ចាប់​យក​នោះ​ឡើយ។


គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត!


ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។


ពួក​គេ​ទៅ​ជួប​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង នៅ​ស្រុក​កាឡាដ ហើយ​ប្រាប់​គេ​ថា៖


កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រ‌យោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្តេច​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​រោយ‌រៀវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ គ្រា​នោះ ស្ដេច​សូល​សោយ‌រាជ្យ​បាន​មួយ​ឆ្នាំ​ហើយ»។