បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
ចោទិយកថា 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ សរុបទាំងអស់មានហុកសិបទីក្រុង គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុកនៅស្រុកបាសាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ពួកយើងដណ្ដើមយកបានក្រុងទាំងប៉ុន្មានរបស់ស្ដេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្ដើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្ដេចអុកគ្រប់គ្រង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន អាល់គីតាប នៅគ្រានោះ ពួកយើងដណ្តើមយកបានក្រុងទាំងប៉ុន្មានរបស់ស្តេចអុក គ្មានក្រុងណាមួយដែលពួកយើងពុំបានដណ្តើមយកនោះទេ គឺសរុបទាំងអស់មានហុកសិបក្រុង ស្ថិតនៅតំបន់អើកុប ក្នុងស្រុកបាសាន ដែលស្តេចអុកគ្រប់គ្រង។ |
បេន-កេប៊ើរនៅរ៉ាម៉ូត-កាឡាត (លោកនោះត្រួតលើភូមិទាំងអស់របស់យ៉ាអ៊ារជាកូនម៉ាណាសេ ដែលនៅស្រុកកាឡាត ហើយលើស្រុកនៅជុំវិញអើកុប ដែលនៅស្រុកបាសាន ទាំងអស់មានទីក្រុងធំៗហុកសិប ដែលមានកំផែង និងរនុកលង្ហិន)។
ដូច្នេះ គេក៏សម្លាប់ស្តេចនោះ ព្រមទាំងកូនចៅ និងមនុស្សទាំងអស់របស់ស្ដេច រហូតទាល់តែគ្មានអ្នកណាម្នាក់រួចជីវិត ហើយគេក៏ចាប់យកស្រុករបស់ស្ដេចនោះ។
ឯស្រុកកាឡាតដែលនៅសល់ និងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ ខ្ញុំបានប្រគល់ឲ្យកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។ (តំបន់អើកុបទាំងមូល ដែលជាស្រុកបាសាន ហៅថាស្រុករបស់ពួករេផែម។
យ៉ាអ៊ារជាកូនម៉ាណាសេ បានចាប់យកតំបន់អើកុបទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ូរី និងស្រុកម៉ាកាធី ហើយគាត់ដាក់ឈ្មោះទឹកដីបាសាន តាមឈ្មោះរបស់ខ្លួន គឺហាវ៉ុត-យ៉ាអ៊ារ រហូតមកទល់សព្វថ្ងៃ)។
ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃយើងក៏ប្រគល់អុក ជាស្តេចស្រុកបាសាន និងមនុស្សរបស់ទ្រង់ទាំងប៉ុន្មានមកក្នុងកណ្ដាប់ដៃរបស់ពួកយើង ហើយពួកយើងក៏បានប្រហារគេ រហូតទាល់តែគ្មានសល់ម្នាក់សោះ។
ទីក្រុងទាំងអស់នោះសុទ្ធតែមានកំផែងការពារយ៉ាងខ្ពស់ មានទ្វារ និងរនុក ក្រៅពីនោះ ភូមិជាច្រើនគ្មានកំផែងទេ។
ពួកគេបានចាប់យកស្រុករបស់ស្តេចនេះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចទាំងពីររបស់សាសន៍អាម៉ូរី ដែលនៅត្រើយខាងកើតទន្លេយ័រដាន់ មកកាន់កាប់
និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី