ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ ហើយគិតក្នុងចិត្តថា «ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ?
ចោទិយកថា 29:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នានៅថ្ងៃនេះ មានបុរស ឬស្រ្ដីណា ឬពូជអំបូរណា ឬកុលសម្ព័ន្ធណា ដែលមានចិត្តបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់យើង ទៅគោរពបម្រើព្រះរបស់សាសន៍ទាំងនោះ។ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នា មានឫសណាដែលបង្កើតជាតិពុល និងផ្លែល្វីងជូរចត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារិកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្ដី ខ្ញុំនៅតែមានសេចក្ដីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលណាអ្នកនោះឮពាក្យនៃសេចក្ដីបណ្តាសានេះ នោះគេនឹងឲ្យពរដល់ខ្លួននៅក្នុងចិត្តថា អញនឹងមានសេចក្ដីសុខទេ ទោះបើអញដើរតាមតែសេចក្ដីរឹងចចេសក្នុងចិត្តអញ ដើម្បីនឹងបន្ថែមសេចក្ដីស្រវឹង ទៅលើសេចក្ដីសំរេកក៏ដោយ អាល់គីតាប ក្រោយពីបានឮពាក្យសច្ចាដ៏ឱឡារឹកនេះហើយ មិនត្រូវឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអំនួតពោលថា “ទោះបីខ្ញុំធ្វើតាមអំពើចិត្តរបស់ខ្ញុំក្តី ខ្ញុំនៅតែមានសេចក្តីសុខជានិច្ច”។ គំនិតដូច្នេះនឹងធ្វើឲ្យពួកគេអន្តរាយទាំងអស់គ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ |
ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ ហើយគិតក្នុងចិត្តថា «ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ?
គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា៖ មើល៍! យើងនឹងចិញ្ចឹមគេដោយស្លែង ហើយឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្ដីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិម ទៅពេញក្នុងស្រុកហើយ។
គេចេះតែប្រាប់ដល់ពួកអ្នកដែលមើលងាយយើងថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នានឹងមានសន្តិសុខទេ ហើយក៏ប្រាប់ដល់ពួកអ្នកដែលប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តថា នឹងគ្មានសេចក្ដីអាក្រក់ណាកើតដល់អ្នករាល់គ្នាឡើយ។
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ? ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងចិញ្ចឹមជនជាតិនេះដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក។
គេពោលចេញតែពាក្យឥតបានការ គេស្បថកុហកក្នុងការតាំងសញ្ញានឹងគ្នា ហេតុនេះហើយការវិនិច្ឆ័យក៏ដុះពន្លកឡើង ដូចតិណជាតិមានជាតិពុល ដុះតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
តើសេះបោលនៅលើផ្ទាំងថ្មឬ? តើគេយកគោទៅភ្ជួរសមុទ្រឬ? តែអ្នករាល់គ្នាបានបង្វែរយុត្តិធម៌ឲ្យទៅជាជាតិពុល ហើយបង្វែរផលនៃសេចក្ដីសុចរិត ឲ្យទៅជាស្លែង។
ដ្បិតខ្ញុំឃើញថា អ្នកនៅជាប់ក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ក្នុងចំណងនៃអំពើទុច្ចរិតដែរ»។
ជាអ្នកដែលកាលណាខ្លួនឮពាក្យសម្បថនេះ រួចឲ្យពរដល់ខ្លួននៅក្នុងចិត្តថា "ខ្ញុំនឹងមានសេចក្ដីសុខ ទោះបើខ្ញុំដើរតាមចិត្តរឹងចចេសរបស់ខ្ញុំក៏ដោយ"។ យ៉ាងនេះនឹងនាំឲ្យអន្តរាយដូចគ្នា ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
ដើមទំពាំងបាយជូររបស់គេ ចេញពីដើមទំពាំងបាយជូររបស់ក្រុងសូដុម និងពីចម្ការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេជាផ្លែមានជាតិពុល ចង្កោមរបស់គេក៏ជូរចត់ដែរ
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។