រួចពួកទ័ពខាល់ដេទាំងអស់ដែលនៅជាមួយមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
ចោទិយកថា 28:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស៊ីផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកវិនាស។ គេមិនទុកឲ្យអ្នកមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចម្រើនពីហ្វូងគោរបស់អ្នក កូនពីហ្វូងចៀមរបស់អ្នកឡើយ រហូតដល់គេបានធ្វើឲ្យអ្នកវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀមឲ្យនៅសល់សម្រាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើឲ្យអ្នកវិនាសសូន្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស៊ីផលពីហ្វូងសត្វឯង នឹងពីដីឯង ដរាបដល់ឯងវិនាសបាត់ទៅ គេមិនទុកឲ្យឯងមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចំរើនពីហ្វូងគោ ហ្វូងចៀមឯងឡើយ ដរាបដល់គេបានបំផ្លាញឯងអស់រលីងទៅ អាល់គីតាប ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀម ឲ្យនៅសល់ សម្រាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើឲ្យអ្នកវិនាសសូន្យ។ |
រួចពួកទ័ពខាល់ដេទាំងអស់ដែលនៅជាមួយមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក នៅចំពោះអ្នកផង ហើយដីនោះត្រូវចោលស្ងាត់ ដោយពួកសាសន៍ដទៃបំផ្លាញ។
ព្រះយេហូវ៉ាបានស្បថដោយព្រះហស្តស្តាំព្រះអង្គ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ព្រះអង្គថា ពិតប្រាកដជាយើងនឹងមិនឲ្យស្រូវរបស់អ្នក ទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវអ្នកទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលអ្នកបានខំធ្វើទៀតឡើយ។
ឯធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងឲ្យគេយកទុកជារបស់គេ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។
ឱភ្នំ និងវាលរបស់យើងអើយ យើងនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់អ្នក ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់អ្នក។
ពួកអ្នកដែលស្លាប់ដោយដាវ វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះស្បៀងអាហារ។
ចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡិម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ។
ហេតុនោះ មើល៍ យើងនឹងប្រគល់អ្នកដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងអ្នក គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់អ្នក។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។
សាសន៍មួយដែលអ្នកមិនស្គាល់ គេនឹងស៊ីផលពីដី និងពីការនឿយហត់របស់អ្នកទាំងអស់ អ្នកនឹងត្រូវគេសង្កត់សង្កិន ហើយជិះជាន់ជានិច្ច
ជាសាសន៍មានទឹកមុខសាហាវ ដែលមិនយល់ដល់មនុស្សចាស់ ក៏គ្មានចិត្តមេត្តាដល់កូនក្មេងដែរ។
គេនឹងឡោមព័ទ្ធអ្នកនៅក្នុងអស់ទាំងទីក្រុងរបស់អ្នក រហូតទាល់តែកំផែងខ្ពស់ ហើយមាំមួន ដែលអ្នកយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុករបស់អ្នក។ គេនឹងឡោមព័ទ្ធអ្នកនៅក្នុងទីក្រុងទាំងអស់ ពាសពេញក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក។