Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហេតុ​នោះ មើល៍ យើង​នឹង​ប្រគល់​អ្នក​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​អ្នក គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុល‌សម្ព័ន្ធ*​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហេតុ​នោះ មើល អញ​នឹង​ប្រគល់​ឯង​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ្តិ៍អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​ឯង គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុល‌សម្ព័ន្ធ​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 25:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ស្រុក​ខាង​កើត។


លោក​យ៉ូអាប់​កំពុង​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន


ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។


ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក នៅ​ចំពោះ​អ្នក​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។


តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ចំបើង ដែល​ត្រូវ​ផាត់​តាម​ខ្យល់ ដោយ​ធ្នូ​ដែរ។


គេ​មិន​សង់​ដើម្បី​ម្នាក់​ទៀត​អាស្រ័យ​នៅ​ទេ ឬ​ដាំ​សម្រាប់​ម្នាក់​ទៀត​បរិ‌ភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជា‌រាស្ត្រ​របស់​យើង នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​យើង នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ។


ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា មក​ពាក់​លើក​ខ្ញុំ ព្រះ‌អង្គ​បាន​ឲ្យ​កម្លាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ


ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ចាំ​ពួក​កូន​ចៅ​អាំម៉ូន ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ​ទៀត


នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក​រាល់​គ្នា ជា​ជំងឺ​រីង‌រៃ និង​គ្រុន​ក្តៅ ដែល​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នាំ​ឲ្យ​មាន​ចិត្ត​វេទនា អ្នក​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រ‌យោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ។


បាឡាម ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «បាឡាក​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក ស្តេច​សាសន៍​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត​មក​ថា "ចូរ​មក ចូរ​ដាក់​បណ្ដា‌សា​ពួក​យ៉ាកុប​ឲ្យ​យើង ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ!"


សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច


គេ​នឹង​ស៊ី​ផល​ដែលកើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ គេ​មិន​ទុក​ឲ្យ​អ្នក​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក កូន​ពី​ហ្វូង​ចៀម​របស់​អ្នកឡើយ រហូត​ដល់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​វិនាស។


គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។


ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។


រីឯ​សេបាស និង​សាល‌មូណា ស្ថិត​នៅ​ក្នុង​ក្រុង​កើរកូរ​ជាមួយ​កង‌ទ័ព​របស់​គេ ប្រមាណ​ជា​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ គឺ​អស់​អ្នក​ទាំង​ប៉ុន្មាន​ដែល​សល់​ពី​កង‌ទ័ព​របស់​មនុស្ស​ពី​ស្រុក​ខាង​កើត ព្រោះ​ទាហាន​របស់​គេ​មួយ​សែន​ពីរ​ម៉ឺន​នាក់​ដែល​កាន់​ដាវ បាន​ដួល​ស្លាប់​អស់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម