ចោទិយកថា 28:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ម៉្លេះបានជាអ្នកវង្វេងស្មារតី ដោយអស់ទាំងការដែលអ្នកឃើញនឹងភ្នែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាឯងនឹងវង្វេងស្មារតី ដោយអស់ទាំងការដែលឯងមើលឃើញនឹងភ្នែក អាល់គីតាប ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។ |
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
ព្រះយេហូវ៉ានឹងវាយអ្នកឲ្យវង្វេងស្មារតី ឲ្យខ្វាក់ភ្នែក ហើយឲ្យមានគំនិតច្របូកច្របល់
សាសន៍មួយដែលអ្នកមិនស្គាល់ គេនឹងស៊ីផលពីដី និងពីការនឿយហត់របស់អ្នកទាំងអស់ អ្នកនឹងត្រូវគេសង្កត់សង្កិន ហើយជិះជាន់ជានិច្ច
ព្រះយេហូវ៉ានឹងវាយអ្នកនៅត្រង់ក្បាលជង្គង់ ហើយនៅត្រង់ជើង ឲ្យកើតមានដំបៅកាចអាក្រក់ មើលមិនជា ចាប់ពីបាតជើងរហូតដល់ក្រយៅក្បាល។
ព្រះយេហូវ៉ានឹងនាំអ្នកទៅស្រុកអេស៊ីព្ទវិញតាមនាវា តាមផ្លូវដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនឃើញផ្លូវនោះទៀតឡើយ រួចនៅស្រុកនោះ អ្នកនឹងខំលក់ខ្លួនទៅឲ្យខ្មាំងសត្រូវ ដើម្បីធ្វើជាបាវប្រុសបាវស្រីរបស់គេ តែនឹងគ្មានអ្នកណាទិញសោះ»។