ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 28:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី នឹង​ការ​នឿយ‌ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប

សូមមើលជំពូក

អាល់គីតាប

ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់ នឹង​បរិភោគ​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង​ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន។

សូមមើលជំពូក



ចោទិយ‌កថា 28:33
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នឹង​ត្រូវ​បាត់​ទៅ​វិញ ហើយ​ទំពា​លេប​មិន​បាន​ទេ កម្រៃ​ដែលបាន​ពី​មុខ​របរ​គេ នឹង​មិន​ធ្វើ​ឲ្យ​គេ​បាន​សប្បាយ​ចិត្ត​ឡើយ។


ស្រុក​របស់​អ្នក​រាល់​គ្នា​បាន​ចោល​ស្ងាត់​ហើយ ទី​ក្រុង​អ្នក​ក៏​ត្រូវ​ដុត​បំផ្លាញ​អស់​ទៅ ពួក​សាសន៍​ដទៃ​គេ​ត្របាក់​លេប​ដី​របស់​អ្នក នៅ​ចំពោះ​អ្នក​ផង ហើយ​ដី​នោះ​ត្រូវ​ចោល​ស្ងាត់ ដោយ​ពួក​សាសន៍​ដទៃ​បំផ្លាញ។


ប៉ុន្តែ នេះ​ជា​សាសន៍​ដែល​ត្រូវ​គេ​ប្លន់ ហើយរឹប​យក​ទ្រព្យ​សម្បត្តិ គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។


ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ព្រះ‌អង្គ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ថា ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ឲ្យ​ស្រូវ​របស់​អ្នក ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​អ្នក​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​អ្នក​បាន​ខំ​ធ្វើ​ទៀត​ឡើយ។


គេ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ដូច​ជា​ពួក​រក្សា​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នែ៎ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​នាំ​សាសន៍​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា គឺ​ជា​សាសន៍​មួយ​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។


គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។


មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។


ហេតុ​នោះ មើល៍ យើង​នឹង​ប្រគល់​អ្នក​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​អ្នក គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។


អេប្រាអិម​រង​នូវ​ការ​សង្កត់‌សង្កិន ត្រូវ​កិន​កម្ទេច​ក្នុង​ការ​វិនិច្ឆ័យ ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត ដេញ​តាម​អ្វី​ដែល​ឥត​ប្រយោជន៍។


ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។


នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក​រាល់​គ្នា ជា​ជំងឺ​រីង‌រៃ និង​គ្រុន​ក្តៅ ដែល​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នាំ​ឲ្យ​មាន​ចិត្ត​វេទនា អ្នក​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រ‌យោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ។


ដល់​ម៉្លេះ​បាន​ជា​អ្នក​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​អ្នក​ឃើញ​នឹង​ភ្នែក។


គេ​នឹង​ស៊ី​ផល​ដែលកើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ គេ​មិន​ទុក​ឲ្យ​អ្នក​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក កូន​ពី​ហ្វូង​ចៀម​របស់​អ្នកឡើយ រហូត​ដល់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​វិនាស។


ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។


ដ្បិត​គេ​ឡើង​មក​ទាំង​ដឹក​ហ្វូង​សត្វ និង​ជំរំ​របស់​គេ​មក​ជាមួយ គេ​ចូល​មក​មាន​គ្នា​ជា​ច្រើន​ដូច​កណ្តូប ឯ​ខ្លួន​គេ និង​សត្វ​អូដ្ឋ​របស់​គេ នោះ​រាប់​មិន​អស់​ឡើយ គឺ​គេ​ចូល​មក​ដើ​ម្បី​តែ​នឹង​បំផ្លាញ​ស្រុក​ប៉ុណ្ណោះ។