មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
ចោទិយកថា 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ អ្នកត្រូវស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអាសនាមួយធ្វើពីថ្ម។ មិនត្រូវយកដែកពន្លាកទៅដាប់ថ្មនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះក៏ត្រូវស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង គឺជាអាសនាធ្វើពីថ្ម មិនត្រូវឲ្យយកដែកពន្លាកទៅដាប់ឡើយ អាល់គីតាប បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនមួយជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក |
មួយទៀត កាលដែលគេស្អាងព្រះវិហារ នោះគេប្រើតែថ្មដាប់ស្រាប់មុនដែលដឹកមក គ្មានឮសូរញញួរ ឬពូថៅ ឬគ្រឿងដែកណាមួយ នៅក្នុងព្រះវិហារកំពុងដែលគេស្អាងឡើងនោះឡើយ។
ប៉ុន្តែ ប្រសិនបើអ្នកសង់អាសនាឲ្យយើងអំពីថ្ម កុំយកថ្មដាប់ឡើយ ដ្បិតកាលណាអ្នកយកពន្លាកមកដាប់ថ្ម នោះឈ្មោះថាបានធ្វើឲ្យថ្មនោះទៅជារបស់ដែលមិនស្អាតហើយ។
លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។
ត្រូវសង់អាសនាមួយថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្មទាំងមូល ហើយថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅលើអាសនានោះ។