ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 24:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​ជីវិត​របស់​គេ​ជា​រប​ស់​បញ្ចាំ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន​ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ទទួល​យក​ត្បាល់​កិន ជា​របស់​បញ្ចាំ​ឡើយ គឺ​សូម្បី​តែ​ថ្ម​ផ្នែក​ខាង​លើ​របស់​ត្បាល់​កិន ក៏​មិន​ត្រូវ​ទទួល​យក​ដែរ ព្រោះ​ធ្វើ​ដូច្នេះ ដូច​ជា​បង្អត់​អាហារ​ម្ចាស់​ត្បាល់។

សូមមើលជំពូក



ចោទិយ‌កថា 24:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បើកាល​ណា​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​ជួប​ឪពុក ជា​អ្នក​បម្រើ​របស់​លោក​ម្ចាស់ ហើយ​ក្មេង​នេះ​ដែល​គាត់​ស្រឡាញ់​ដូច​ជា​ដួង​ជីវិត មិន​បាន​ឃើញ​ទៅ​ជា‌មួយ​យើង​ខ្ញុំ​ទេ


ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង‌ប្អូន​អ្នក ដោយ​ឥត​ហេតុ ហើយ​បានដោះ​យក​ខោអាវ ពី​មនុស្ស​កម្សត់​ទុគ៌ត​ផង។


ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។


រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។


កាល​ណា​អ្នក​ឡោម‌ព័ទ្ធ​ទី​ក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដោយ​ច្បាំង​ដណ្តើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​លើក​ពូថៅ​កាប់​រំលំ​ដើម​ឈើ​ឡើយ ដ្បិត​អ្នក​អាច​បរិ‌ភោគ​ពី​ផ្លែ​ឈើ​នោះ​បាន ដូច្នេះ មិន​ត្រូវ​កាប់​វា​ចោល​ឡើយ។ តើ​ដើម​ឈើ​នៅ​ក្នុង​ចម្ការ​ជា​មនុស្ស​ឬ បាន​ជា​អ្នក​ត្រូវ​ច្បាំង​នឹង​វា​ដូច្នេះ?


«ប្រសិន‌បើ​បុរស​ណា​ម្នាក់​ទើប​នឹង​រៀប​ការ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ផ្ទះ​រយៈ​ពេល​មួយ​ឆ្នាំ ដើម្បី​ឲ្យ​គេ​បាន​រីក​រាយ​ជា‌មួយ​ប្រពន្ធ​ដែល​គេ​បាន​រៀប​ការ។


ប្រសិន‌បើ​ឃើញ​អ្នក​ណា​ចាប់​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​បង​ប្អូន​របស់​ខ្លួន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ដូច​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​ចាប់​នោះ​នឹង​ត្រូវ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ក៏​នឹង​លែង​ឮ​សំឡេង​ពួក​អ្នក​ចាប់​ស៊ុង ពួក​អ្នក​ភ្លេង ពួក​អ្នក​ផ្លុំ​ខ្លុយ និង​ពួក​អ្នក​ផ្លុំ​ត្រែ​នៅ​ក្នុង​ឯង​ទៀត​ហើយ ក៏​មិន​ឃើញ​មាន​ជាង​ណា​ធ្វើ​ការ​អ្វី​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ត្បាល់​កិន​នៅ​ក្នុង​ឯង​ទៀត​ដែរ។