ចោទិយកថា 24:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 មិនត្រូវទទួលយកត្បាល់កិនជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលជីវិតរបស់គេជារបស់បញ្ចាំហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលបញ្ចាំទាំងជីវិតគេផង។ សូមមើលជំពូកអាល់គីតាប6 មិនត្រូវទទួលយកត្បាល់កិន ជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។ សូមមើលជំពូក |