ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
ចោទិយកថា 24:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាអ្នកឲ្យអ្វីមួយទៅអ្នកជិតខាងខ្ចី នោះមិនត្រូវចូលទៅក្នុងផ្ទះរបស់គេ ដើម្បីយករបស់បញ្ចាំពីគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នកឲ្យអ្វីមួយទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាឯងឲ្យអ្នកជិតខាងខ្ចីអ្វីៗ នោះមិនត្រូវចូលតាមគេទៅក្នុងផ្ទះ ដើម្បីនឹងយករបស់បញ្ចាំពីគេនោះឡើយ អាល់គីតាប ប្រសិនបើអ្នកឲ្យអ្វីមួយ ទៅបងប្អូនរបស់អ្នកខ្ចី មិនត្រូវចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីយកវត្ថុបញ្ចាំឡើយ។ |
ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នក ដោយឥតហេតុ ហើយបានដោះយកខោអាវ ពីមនុស្សកម្សត់ទុគ៌តផង។
ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។
គឺត្រូវឲ្យលាដៃជួយគាត់វិញ ហើយឲ្យគាត់ខ្ចីអ្វីតាមដែលគាត់ត្រូវការ ល្មមនឹងចំនួនដែលគាត់ត្រូវការនោះចុះ ។
អ្នកត្រូវឈរចាំនៅខាងក្រៅ ហើយទុកឲ្យអ្នកដែលខ្ចីនោះ ចូលទៅយករបស់បញ្ចាំ មកឲ្យអ្នកនៅខាងក្រៅវិញ។