Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 24:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កាល​ណា​ឯង​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វីៗ នោះ​មិន​ត្រូវ​ចូល​តាម​គេ​ទៅ​ក្នុង​ផ្ទះ ដើម្បី​នឹង​យក​របស់​បញ្ចាំ​ពី​គេ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​ណា​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​អ្នក​ជិត​ខាង​ខ្ចី នោះ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ ដើម្បី​យក​របស់​បញ្ចាំ​ពី​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ​ទៅ​បងប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​អ្នក​ឲ្យ​អ្វី​មួយ ទៅ​បង‌ប្អូន​របស់​អ្នក​ខ្ចី មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​យក​វត្ថុ​បញ្ចាំ​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 24:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង


បើ​ទទួល​បញ្ចាំ​សំលៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច


ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សំលៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។


គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទ័ល‌ក្រ​នោះ​ចុះ


ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម