ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ត្រូវ​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា ឬ​សម្លៀក‌បំពាក់ ឬ​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​បង​ប្អូន​របស់​អ្នក​បាន​បាត់ ហើយ​អ្នករក​ឃើញ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​សត្វ​លា សម្លៀក‌បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នោះ​ចំពោះ​សត្វ​លា នឹង​សំលៀក‌បំពាក់ ហើយ​នឹង​គ្រប់​របស់​ទាំង​អស់​ដែល​បង​ប្អូន​ឯង​បាន​បាត់ ហើយ​ឯង​បាន​ឃើញ​នោះ​ដែរ មិន​ត្រូវ​ឲ្យ​គេច​ចេញ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ចំពោះ​សត្វ​លា សម្លៀក​បំពាក់ និង​អ្វីៗ​ទាំង​អស់​ដែល​បង‌ប្អូន​អ្នក​បាត់ ក៏​ត្រូវ​ធ្វើ​បែប​នេះ​ដែរ ប្រសិន​បើ​អ្នក​រក​ឃើញ កុំ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​ឡើយ។

សូមមើលជំពូក



ចោទិយ‌កថា 22:3
3 ការដាក់ឲ្យឆ្លើយតបគ្នា  

«ប្រសិន‌បើ​អ្នក​ឃើញ​គោ ឬ​ចៀម​បង​ប្អូន​របស់​អ្នក​វង្វេង នោះ​មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ ត្រូវ‌នាំ​វា​ទៅឲ្យ​ម្ចាស់​វិញ​កុំ​ខាន។


ប្រសិន‌បើ​បង​ប្អូន​នោះ​នៅ​ឆ្ងាយ​ពី​អ្នក ឬអ្នក​មិន​ស្គាល់​ម្ចាស់ ត្រូវ‌នាំ​សត្វ​នោះ​ទៅ​ផ្ទះ​របស់​អ្នក ហើយ​ទុក​វា​នៅ​ជា‌មួយ​អ្នក រហូត​ដល់​ម្ចាស់​រក​ឃើញ រួច​ត្រូវ​ប្រគល់​វា​ឲ្យ​គេ​វិញ។


ប្រសិន‌បើ​អ្នក​ឃើញ​លា ឬ​គោ​របស់​បង​ប្អូន​ដែល​ដួល​តាម​ផ្លូវ មិន​ត្រូវ​ធ្វើ​ពើ​ដូច​ជា​មិន​ឃើញ​នោះ​ឡើយ គឺ​ត្រូវ​ជួយ​គាត់​លើក​សត្វ​នោះឡើង។