«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ចោទិយកថា 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើបងប្អូននោះនៅឆ្ងាយពីអ្នក ឬអ្នកមិនស្គាល់ម្ចាស់ ត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នក ហើយទុកវានៅជាមួយអ្នក រហូតដល់ម្ចាស់រកឃើញ រួចត្រូវប្រគល់វាឲ្យគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើបងប្អូននោះនៅឆ្ងាយពីឯង ឬជាអ្នកដែលឯងមិនស្គាល់សោះ នោះត្រូវដឹកនាំសត្វទៅឯផ្ទះឯងទុក ចាំទាល់តែគេមករក រួចសឹមប្រគល់ដល់គេវិញ អាល់គីតាប ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។ |
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
«ប្រសិនបើអ្នកឃើញគោ ឬចៀមបងប្អូនរបស់អ្នកវង្វេង នោះមិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ ត្រូវនាំវាទៅឲ្យម្ចាស់វិញកុំខាន។
ត្រូវប្រព្រឹត្តដូច្នោះចំពោះសត្វលា ឬសម្លៀកបំពាក់ ឬចំពោះអ្វីៗទាំងអស់ ដែលបងប្អូនរបស់អ្នកបានបាត់ ហើយអ្នករកឃើញ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ។
ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។