ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
ចោទិយកថា 21:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ប្រសិនបើបុរសម្នាក់មានប្រពន្ធពីរ តែគាត់ស្រឡាញ់មួយ ហើយមិនស្រឡាញ់មួយ ឯនាងទាំងពីរ ទាំងនាងដែលគាត់ស្រឡាញ់ ទាំងនាងដែលគាត់មិនស្រឡាញ់បានបង្កើតកូនឲ្យគាត់ដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនស្រឡាញ់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បងជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមានអ្នកណាមានប្រពន្ធ២ មួយជាទីស្រឡាញ់ ហើយមួយស្អប់វិញ តែទាំង២បានបង្កើតកូនដោយសារអ្នកនោះ ហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់ អាល់គីតាប «ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ |
ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ដោយព្រោះព្រះយេហូវ៉ាបានឮ ថាប្តីខ្ញុំស្អប់ខ្ញុំ ព្រះអង្គក៏ប្រទានកូននេះមកខ្ញុំទៀត»។ នាងដាក់ឈ្មោះកូននោះថា "ស៊ីម្មាន"។
ព្រះបាទរេហូបោមបានតែងតាំងអ័ប៊ីយ៉ា បុត្រារបស់ព្រះនាងម្អាកា ឲ្យធ្វើជាប្រធានលើពួកបងប្អូនទាំងប៉ុន្មាន ដ្បិតទ្រង់មានបំណងតាំងឡើងជាស្តេច។
ដូច្នេះ នៅថ្ងៃណាដែលគាត់ត្រូវចែកមត៌កដល់កូន គាត់មិនត្រូវលើកកូនរបស់ប្រពន្ធដែលគាត់ស្រឡាញ់ទុកជាកូនច្បង ជំនួសឲ្យកូនច្បងពិតរបស់ប្រពន្ធដែលគាត់មិនស្រឡាញ់នោះឡើយ
គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។