Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្ដែ បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង ត្រូវ​ឲ្យ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បម្រើ​ឡើយ ដ្បិត​អ្នក​បាន​បន្ទាប​នាង​រួច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រោយ​មក ប្រសិន​បើ​អ្នក​លែង​ពេញ​ចិត្ត​នឹង​នាង​ទៀត​ហើយ នោះ​ត្រូវ​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 លុះ​ក្រោយ​ទៅ បើ​មិន​ចូល​ចិត្ត​នឹង​នាង​វិញ នោះ​ត្រូវ​បើក​ឲ្យ​ទៅ​តាម​តែ​ចិត្ត មិន​ត្រូវ​លក់​នាង ឬ​ប្រព្រឹត្ត​នឹង​នាង​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ ដ្បិត​ឯង​បាន​បន្ទាប​នាង​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​នាង​ទៀត​ទេ ចូរ​ឲ្យ​នាង​ចេញ​ទៅ​ដោយ​សេរី​ចុះ អ្នក​មិន​អាច​លក់​នាង ឬ​ទុក​នាង​ជា​ខ្ញុំ​បម្រើ​បាន​ទេ ព្រោះ​អ្នក​បាន​រួម​រស់​ជា​មួយ​នាង​រួច​ស្រេច​ទៅ​ហើយ»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 21:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស៊ីគែម ជា​កូន​របស់​ហាម៉ោរ សាសន៍​ហេវី ជា​មេ​លើ​ស្រុក​នោះ បាន​ឃើញ​នាង ក៏​ចាប់​នាង​យក​ទៅ​រំលោភ។


«ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់


ហើយ​ត្រូវ​ពិន័យ​អ្នក​នោះ​ជា​ប្រាក់ មួយ​រយ​សេកែល ហើយ​ប្រគល់​ប្រាក់​នោះទៅ​ឪពុក​របស់​នាង ដោយ​ព្រោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រ្ដី​ព្រហ្មចារី​ម្នាក់​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​នាង​នឹង​នៅ​តែ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​ត​ទៅ គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


នោះ​អ្នក​រាល់​គ្នា​ត្រូវ​នាំ​អ្នក​ទាំង​ពីរ​ចេញ​ទៅ​ទ្វារ​ក្រុង ហើយ​ចោល​សម្លាប់​នឹង​ថ្ម​ទៅ នាង​មាន​ទោស ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង ហើយ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ ឯ​បុរស​នោះ ដោយ​ព្រោះ​បាន​រំលោភ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


នោះ​បុរស​ដែល​បានរួម​ដំណេក​ជា‌មួយ​នាង ត្រូវ​បង់​ជា​ប្រាក់​ហាសិប​សេកែល​ឲ្យ​ឪពុក​របស់​នាង រួច​នាង​នឹង​ទៅ​ជា​ប្រពន្ធ​របស់​អ្នកនោះ ព្រោះ​អ្នក​នោះ​បាន​រំលោភ​នាង គេ​គ្មាន​ច្បាប់​នឹង​លែង​នាង​ឡើយ រហូត​អស់​មួយ​ជីវិត។


មើល៍ នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​ចុង​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក​ឥឡូវ។ សូម​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​តែ​ចិត្ត តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នឹង​មនុស្ស​នេះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម