ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
ចោទិយកថា 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចបើអ្នកឃើញស្រ្ដីម្នាក់មានរូបស្អាត ក្នុងចំណោមពួកឈ្លើយនោះ ហើយអ្នកមានចិត្តចង់យកនាងជាប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ អ្នកប្រហែលជាឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចឃើញមានស្រីណាមានរូបស្រស់ល្អនៅក្នុងពួកឈ្លើយនោះ ហើយឯងមានចិត្តប្រតិព័ទ្ធ ចង់យកធ្វើជាប្រពន្ធ អាល់គីតាប ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ ប្រហែលជាអ្នកឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា |
ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ
ប៉ុន្ដែ អស់ទាំងក្មេងស្រីៗដែលមិនធ្លាប់ស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ ត្រូវទុកសម្រាប់អ្នករាល់គ្នាវិញ។
«ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ