លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
ចោទិយកថា 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែសាសន៍ម៉ូអាប់បានហៅគេថាសាសន៍អេមីមវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកឯទៀតៗចាត់ទុកពួកនោះជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថា ជនជាតិអេមីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ អាល់គីតាប អ្នកឯទៀតៗចាត់ទុកពួកនោះ ជាជនជាតិរេផែម ដូចជនជាតិអណាក់ដែរ។ ក៏ប៉ុន្តែ ជនជាតិម៉ូអាប់ហៅពួកគេថាជនជាតិអេមីម។ |
លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
នៅសម័យនោះ មានមនុស្សមាឌធំសម្បើមនៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ កាលកូនប្រុសៗរបស់ព្រះបានចូលទៅឯកូនស្រីៗរបស់មនុស្ស នាងទាំងនោះក៏បានបង្កើតកូនឲ្យពួកគេ។ អ្នកទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណ ជាមនុស្សមានឈ្មោះល្បី។
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
ពួកគេឡើងទៅតំបន់ណេកិប ហើយចូលទៅក្រុងហេប្រុន។ នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនរបស់អ័ណាក់រស់នៅ។ (គេបានសង់ក្រុងហេប្រុនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីព្ទ)។
ប៉ុន្តែ មនុស្សដែលនៅក្នុងស្រុកនោះសុទ្ធតែខ្លាំងពូកែ ទីក្រុងរបស់គេមានកំផែងរឹងមាំ ហើយធំៗ ម្យ៉ាងទៀត យើងខ្ញុំបានឃើញកូនចៅរបស់អ័ណាក់នៅទីនោះទៀតផង។
នៅស្រុកនោះ យើងបានឃើញពួកមនុស្សមាឌធំសម្បើម (គឺជាកូនចៅអ័ណាក់ ដែលជាពូជមនុស្សមានមាឌធំសម្បើម) ហើយយើងមើលមកខ្លួនយើងដូចជាកណ្តូប ហើយគេក៏ចាត់ទុកយើងដូចជាកណ្ដូបដែរ»។
តើយើងនឹងឡើងទៅឯណា? បងប្អូនរបស់យើងបានរំលាយចិត្តយើង ដោយពាក្យថា ប្រជាជននោះខ្លាំងពូកែ ហើយមាឌខ្ពស់ជាងយើង ឯទីក្រុងរបស់គេក៏ធំ ហើយមានកំផែងការពារខ្ពស់ដល់មេឃ! មួយទៀត យើងបានឃើញកូនចៅអ័ណាក់នៅស្រុកនោះទៀតផង!"។
(ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែមដែរ។ ពីមុន ពួករេផែមបាននៅស្រុកនោះ តែសាសន៍អាំម៉ូនហៅគេថាសាសន៍សាំស៊ូមីមវិញ
(ដ្បិតមានស្ដេចអុកស្រុកបាសានប៉ុណ្ណោះ ដែលសល់ពីសំណល់មនុស្សនៅរេផែម។ មើល៍ គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ពួកអាំម៉ូន គ្រែនោះមានបណ្តោយប្រាំបួនហត្ថ និងទទឹងបួនហត្ថ តាមហត្ថរបស់មនុស្ស)។
ជាប្រជាជនមាឌធំខ្ពស់ គឺពួកកូនចៅអ័ណាក់ ដែលអ្នកស្គាល់ហើយ ក៏បានឮនិយាយពីគេថា "តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?"