Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 2:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ថា​សាសន៍​អេមីម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន‌ជាតិ​រេផែម ដូច​ជន‌ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន‌ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន‌ជាតិ​អេមីម។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ ជា​ជន‌ជាតិ​រេផែម ដូច​ជន‌ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន‌ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា​ជន‌ជាតិ​អេមីម។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 2:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ឆ្នាំ​ទី​១៤​កេដូ‌ឡោមើរ ហើយ​អស់​ទាំង​ស្តេច​ដែល​នៅ​ជា​មួយ​ក៏​មក​វាយ​ពួក​រេផែម នៅ​ត្រង់​អាស‌ថារ៉ូត-កើណែម នឹង​ពួក​ស៊ូស៊ីម​នៅ​ត្រង់​ស្រុក​ហាំ ពួក​អេមីម នៅ​ត្រង់​វាល​គារ‌យ៉ា‌ថែម


នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។


ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ


គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ នឹង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)


ប៉ុន្តែ មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ


នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សំបើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សំបើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។


តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា ដ្បិត​បង​ប្អូន​យើង​ទាំង​នេះ​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា សាសន៍​នោះ​គេ​មាន​មាឌ​ធំ​ខ្ពស់​ជាង​យើង​រាល់​គ្នា​ណាស់ ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ​ណាស់ ហើយ​មាន​កំផែង​ខ្ពស់​ដល់​មេឃ​ផង ១​ទៀត យើង​បាន​ឃើញ​ពួក​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ដែរ


(ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម ពួក​គួរ​ស្ញែង‌ខ្លាច​នោះ​បាន​នៅ​ស្រុក​នោះ​កាល​ពី​ដើម ឯ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​ជា​សាសន៍​សាំស៊ូមីម​វិញ


(មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។


ជា​សាសន៍​មាន​មាឌ​ធំ​ខ្ពស់ គឺ​ជា​ពួក​កូន​ចៅ​អ័ណាក់ ដែល​ឯង​ស្គាល់​ហើយ ក៏​បាន​ឮ​និយាយ​ពី​គេ​ថា តើ​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ពួក​កូន​ចៅ​អ័ណាក់​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម