ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
ចោទិយកថា 19:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាខ្ញុំបង្គាប់អ្នកថា ត្រូវញែកក្រុងបីដោយឡែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាអញបង្គាប់ថា ចូរញែកទីក្រុង៣សំរាប់ឯងចុះ អាល់គីតាប ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកឲ្យញែកក្រុងបីទុកដាច់ឡែកពីគេ។ |
ប្រសិនបើអ្នកនោះមិនមានចេតនានឹងធ្វើឲ្យគេស្លាប់ទេ តែជាសកម្មភាពរបស់ព្រះដោយសារដៃអ្នកនោះ នោះយើងនឹងតាំងឲ្យមានកន្លែងមួយ ដែលអ្នកនោះអាចរត់ទៅជ្រកកោន។
ប៉ុន្ដែ បើផ្លូវឆ្ងាយពេក អ្នកដែលត្រូវសងសឹកនឹងឈាម កាលកំពុងដែលមានចិត្តខឹងក្តៅ អាចនឹងដេញតាមទាន់អ្នកដែលសម្លាប់គេនោះ រួចក៏វាយអ្នកនោះសម្លាប់ទៅ តែអ្នកនោះមិនគួរនឹងស្លាប់ទេ ព្រោះមិនបានស្អប់គេពីមុន។
ប្រសិនបើព្រះយេហូវ៉ាជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នកឲ្យធំឡើង ដូចព្រះអង្គបានស្បថជាមួយបុព្វបុរសរបស់អ្នក ហើយព្រះអង្គប្រទានស្រុកទាំងអស់មកអ្នក ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក
នៅគ្រានោះ ខ្ញុំបានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានស្រុកនេះឲ្យអ្នកកាន់កាប់ ដូច្នេះ អ្នករាល់គ្នាដែលថ្នឹកចម្បាំង ត្រូវពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នា។