ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្សនៅចំពោះយើងសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ និងយញ្ញបូជាជាប់នៅជានិច្ចដែរ។
ចោទិយកថា 18:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពួកលេវីដែលជាសង្ឃ គឺកុលសម្ព័ន្ធលេវីទាំងមូល មិនត្រូវមានចំណែក ឬមត៌កជាមួយពួកអ៊ីស្រាអែលឡើយ។ ពួកគេអាចបរិភោគអាហារពីយញ្ញបូជា ដែលជាចំណែករបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកលេវីដ៏ជាសង្ឃ គឺពូជអំបូរលេវីគ្រប់គ្នាមិនត្រូវឲ្យគេមានចំណែក ឬមរដកជាមួយនឹងពួកអ៊ីស្រាអែលឡើយ ត្រូវឲ្យគេរស់ដោយបរិភោគដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា គឺជាមរដករបស់ទ្រង់វិញ អាល់គីតាប «ពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រអែលទេ គឺពួកគេមានតែអាហារពីគូរបាន និងជំនូនផ្សេងៗ ដែលប្រជាជនយកមកជូនអុលឡោះតាអាឡា ប៉ុណ្ណោះ។ |
ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្សនៅចំពោះយើងសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ និងយញ្ញបូជាជាប់នៅជានិច្ចដែរ។
ត្រូវឲ្យគេមានមត៌កដែរ គឺយើងជាមត៌ករបស់គេ អ្នករាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតយើងជាកេរអាកររបស់គេហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «អ្នកមិនត្រូវមានកេរអាករនៅក្នុងស្រុករបស់ពួកគេឡើយ ក៏មិនត្រូវមានចំណែកអ្វីជាមួយពួកគេដែរ គឺយើងជាចំណែករបស់អ្នក ហើយជាកេរអាកររបស់អ្នកនៅក្នុងចំណោមកូនចៅអ៊ីស្រាអែល។
ចំនួនអស់អ្នកដែលគេបានរាប់មាន ២៣ ០០០ នាក់ គឺប្រុសៗទាំងអស់ ចាប់ពីអាយុមួយខែឡើងទៅ ដ្បិតគេមិនបានរាប់បញ្ជូលជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗទេ ព្រោះគ្មានកេរអាករដែលត្រូវចែកឲ្យពួកគេ ក្នុងចំណោមកូនចៅអ៊ីស្រាអែលឡើយ។
ដូច្នេះ ពួកលេវីគ្មានចំណែក គ្មានមត៌កជាមួយពួកបងប្អូនរបស់ខ្លួនទេ ដ្បិតព្រះយេហូវ៉ាជាមត៌ករបស់គេ ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកមានព្រះបន្ទូលទៅគេហើយ)។
ចូរប្រយ័ត្ន មិនត្រូវបំភ្លេចពួកលេវីឡើយ រហូតអស់មួយជីវិតដែលអ្នករស់នៅស្រុករបស់អ្នក។
មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះ ដែលលោកម៉ូសេមិនបានចែកមត៌កឲ្យ ដ្បិតតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
ប៉ុន្ដែ ចំពោះកុលសម្ព័ន្ធលេវី លោកម៉ូសេមិនបានចែកមត៌កឲ្យទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលជាមត៌ករបស់គេ ដូចព្រះអង្គបានបង្គាប់។
ប៉ុន្ដែ ពួកលេវីគ្មានចំណែកក្នុងចំណោមអ្នករាល់គ្នាទេ ដ្បិតការងារជាសង្ឃរបស់ព្រះយេហូវ៉ា ជាមត៌ករបស់គេ។ ឯពួកកាដ ពួករូបេន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានទទួលមត៌ករបស់ខ្លួន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើត»។