ប៉ុន្តែ ប្រសិនបើបាវបម្រើនោះនិយាយថា "ខ្ញុំស្រឡាញ់ចៅហ្វាយ និងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ"
ចោទិយកថា 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះត្រូវឲ្យយកដែកចោះ មកចោះត្រចៀកគេផ្ទាប់នឹងទ្វារ រួចគេនឹងធ្វើជាបាវបម្រើរបស់អ្នករហូតតទៅ ហើយបាវបម្រើស្រីរបស់អ្នកក៏ត្រូវធ្វើដូច្នោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នករហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវឲ្យយកដែកចោះមក ចោះត្រចៀកគេផ្ទាប់នៅទ្វារ រួចគេនឹងធ្វើជាបាវបំរើឯងជាដរាបតទៅ ហើយត្រូវឲ្យឯងធ្វើដូច្នោះនឹងបាវស្រីឯងដែរ អាល់គីតាប ត្រូវយកដែកចោះត្រចៀកអ្នកបម្រើនោះ នៅលើសន្លឹកទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នក រហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបម្រើដែរ។ |
ប៉ុន្តែ ប្រសិនបើបាវបម្រើនោះនិយាយថា "ខ្ញុំស្រឡាញ់ចៅហ្វាយ និងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចេញទៅទេ"
នោះចៅហ្វាយត្រូវនាំគេទៅចំពោះព្រះ រួចត្រូវនាំទៅឯទ្វារ ឬក្របទ្វារផ្ទះ ហើយយកដែកចោះមកចោះត្រចៀករបស់គេ ដូច្នេះ អ្នកនោះនឹងត្រូវនៅបម្រើចៅហ្វាយជារៀងរហូត។
ប៉ុន្តែ ប្រសិនបើគេនិយាយមកកាន់អ្នកថា "ខ្ញុំមិនចង់ចេញពីអ្នកទេ" ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ដោយសារគេរស់នៅស្រួលជាមួយអ្នក
មិនត្រូវឲ្យមានចិត្តពិបាក នៅពេលដោះលែងគេឲ្យចេញទៅនោះឡើយ ដ្បិតគេបាននៅបម្រើអ្នកអស់ប្រាំមួយឆ្នាំ ជាការបម្រើលើសជាងកិច្ចការរបស់ជើងឈ្នួល មួយជាពីរផង។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ការដែលអ្នកធ្វើ» ។
ប៉ុន្តែ ហាណាមិនបានទៅទេ ដោយប្រាប់ប្តីថា៖ «ចាំដល់កូនលែងដោះសិន នោះខ្ញុំនឹងនាំវាទៅ ឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយឲ្យនៅទីនោះជារៀងរហូត»។