អ្នកអាចបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងអ្នកមិនស្អាត និងអ្នកស្អាត អាចបរិភោគបានដូចគ្នា។
ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។
ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស នឹងប្រើសផង ទោះទាំងអ្នកមិនស្អាត នឹងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្តាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា។
ប្រសិនបើកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីអ្នកពេក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះយេហូវ៉ាបានប្រទានមកអ្នកបាន គឺដូចខ្ញុំបានបង្គាប់អ្នកហើយ អ្នកអាចបរិភោគនៅក្នុងក្រុងរបស់អ្នក ពេលណាក៏បាន តាមចិត្តប៉ងប្រាថ្នា។
ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយអ្នកមិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។
ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង និងពពែភ្នំ។
ត្រូវបរិភោគសត្វនោះនៅក្នុងក្រុងរបស់អ្នក។ ទាំងអ្នកស្អាត និងអ្នកមិនស្អាត អាចបរិភាគសត្វនោះបានដូចគ្នា ដូចជាបរិភោគសាច់ឈ្លូស និងសាច់ប្រើសដែរ។