Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯង​មាន​ច្បាប់​នឹង​បរិភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិភោគ​ឈ្លូស នឹង​ប្រើស​ផង ទោះ​ទាំង​អ្នក​មិន​ស្អាត នឹង​អ្នក​ស្អាត​ក្តី ក៏​នឹង​បរិភោគ​បាន​ដូច​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 អ្នកអាច​បរិ‌ភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិ‌ភោគ​សាច់​ក្ដាន់ និងសាច់​ឈ្លូសដែរ គឺ​ទាំង​អ្នក​មិន​ស្អាត និង​អ្នក​ស្អាត អាច​បរិ‌ភោគ​បាន​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្ដាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ចូរ​បរិភោគ​សាច់​សត្វ​នោះ ដូច​គេ​បរិភោគ​សាច់​ក្តាន់ និង​សាច់​ឈ្លូស​ដែរ គឺ​ទាំង​មនុស្ស​មិន​បរិសុទ្ធ ទាំង​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សំឡាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ


ចូរ​ប្រយ័ត កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ


ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយ​ពពែ​ភ្នំ


ឯង​នឹង​បរិភោគ​សត្វ​នោះ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន ទោះ​ទាំង​អ្នក​ស្អាត នឹង​អ្នក​ដែល​មិន​ស្អាត​ផង ដូច​ជា​បរិភោគ​ឈ្លូស ហើយ​នឹង​ប្រើស​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម