លោកម៉ូសេក៏ដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់ ទាំងយកបន្ទះថ្មពីរផ្ទាំងនោះកាន់នៅដៃទៅជាមួយផង។
ចោទិយកថា 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «នៅវេលានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរដាប់ថ្មបន្ទះពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកជួបយើងនៅលើភ្នំនេះ ហើយចូរធ្វើហិបមួយពីឈើមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា ចូរដាប់ថ្មបន្ទះ២ផ្ទាំង ដូចបន្ទះថ្មពីមុន រួចឡើងមកឯអញនៅលើភ្នំនេះ ត្រូវឲ្យធ្វើហឹបឈើ១ដែរ អាល់គីតាប «នៅគ្រានោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ |
លោកម៉ូសេក៏ដាប់បន្ទះថ្មពីរផ្ទាំង ដូចបន្ទះថ្មពីមុន រួចក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់ ទាំងយកបន្ទះថ្មពីរផ្ទាំងនោះកាន់នៅដៃទៅជាមួយផង។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។