មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
ចោទិយកថា 1:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរប្រាប់គេថា កុំឡើងទៅច្បាំងឡើយ ដ្បិតយើងមិននៅក្នុងអ្នករាល់គ្នាទេ ក្រែងអ្នករាល់គ្នាត្រូវបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរាជ័យមិនខាន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា ចូរហាមកុំឲ្យគេឡើងទៅច្បាំងឡើយ ដ្បិតអញមិននៅជាមួយនឹងឯងរាល់គ្នាទេ ក្រែងឯងត្រូវពួកខ្មាំងសត្រូវវាយឈ្នះ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរាជ័យមិនខាន”។ |
មួយពាន់នាក់នឹងរត់ទៅ ដោយមានតែម្នាក់កំហែងគេ ហើយបើមានប្រាំនាក់កំហែង នោះអ្នករាល់គ្នានឹងរត់ទៅ នៅសល់តែគ្នាតិច ដូចជាបង្គោលមួយដោតនៅលើភ្នំធំ ហើយដូចជាទង់នៅលើភ្នំតូចប៉ុណ្ណោះ។
ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ!
យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា នោះអ្នកនឹងចាញ់ពួកខ្មាំងសត្រូវ អស់អ្នកដែលស្អប់អ្នក គេនឹងត្រួតត្រាលើអ្នក ហើយអ្នកនឹងរត់ទៅដោយឥតមានអ្នកណាដេញតាមផង។
ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ រត់ទៅផ្ទះរៀងខ្លួនវិញ ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនបីម៉ឺននាក់។
ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។