ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
កិច្ចការ 8:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។ ព្រះគម្ពីរខ្មែរសាកល មានទូតសួគ៌របស់ព្រះអម្ចាស់ប្រាប់ភីលីពថា៖ “ចូរក្រោកឡើង ធ្វើដំណើរឆ្ពោះទៅខាងត្បូង តាមផ្លូវដែលចុះពីយេរូសាឡិមទៅកាសាចុះ”។ កន្លែងនោះជាទីរហោស្ថាន។ Khmer Christian Bible នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ |
ទឹកដីរបស់ពួកកាណានលាតសន្ធឹងចាប់តាំងពីក្រុងស៊ីដូន ទៅខាងក្រុងកេរ៉ា រហូតដល់ក្រុងកាសា ទៅខាងក្រុងសូដុម កូម៉ូរ៉ា អាត់ម៉ា និងសេបោម រហូតដល់ក្រុងឡាសា។
ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាបានមកប្រាប់លោកអេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា៖ «ចូរក្រោកឡើង ទៅជួបពួកអ្នកនាំសាររបស់ស្តេចក្រុងសាម៉ារី ហើយសួរគេថា "តើដោយព្រោះតែគ្មានព្រះនៅស្រុកអ៊ីស្រាអែលឬ បានជាអ្នករាល់គ្នាទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះរបស់ពួកអេក្រុនដូច្នេះ?"
ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំ ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយឯង»។
ឯក្រុងអាសកាឡូនក៏ឃើញដែរ ហើយភ័យខ្លាច រួមទាំងក្រុងកាសាផងដែរ គេនឹងមានការឈឺចាប់ជាខ្លាំងចំពោះក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេត្រឡប់ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ក្រុងអាសកាឡូននឹងលែងមានមនុស្សរស់នៅ។
គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។
កាលទេវតាដែលនិយាយមកកាន់លោកបានចេញទៅផុត លោកក៏ហៅបាវបម្រើរបស់លោកពីរនាក់ និងទាហានម្នាក់ ដែលគោរពកោតខ្លាចព្រះ ពីក្នុងចំណោមអស់អ្នកដែលនៅក្រោមបញ្ជាលោកឲ្យចូលមក
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
ដ្បិតយប់មិញនេះ មានទេវតារបស់ព្រះ ដែលខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ បានឈរក្បែរខ្ញុំ
ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
(ចាប់តាំងពីស្ទឹងស៊ីហោ ដែលជាព្រំប្រទល់ស្រុកអេស៊ីព្ទ រហូតដល់ព្រំប្រទល់ក្រុងអេក្រុននៅខាងជើង ដែលរាប់ជាស្រុករបស់សាសន៍កាណាន មានមេដឹកនាំសាសន៍ភីលីស្ទីនប្រាំនាក់ជាអ្នកត្រួតត្រា គឺក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និងក្រុងអេក្រុន) ហើយស្រុករបស់សាសន៍អាវីមនៅខាងត្បូង
ក្រុងអាសដូឌ ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងស្រុកភូមិដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។