ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 8:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ស៊ីម៉ូន​តប​ថា៖ «សូម​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណាកើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ស៊ីម៉ូន​និយាយ​តប​ថា​៖ “សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ​ផង ដើម្បីកុំឲ្យ​អ្វីដែល​លោក​និយាយ​បាន​កើតឡើង​ដល់​ខ្ញុំ​ឡើយ”។

សូមមើលជំពូក

Khmer Christian Bible

ពេលនោះ​ លោក​ស៊ីម៉ូន​បាន​ឆ្លើយ​ថា៖​ «សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ហេតុ​អាក្រក់​ណា​មួយ​ដែល​លោក​បាន​និយាយ​នោះ​ កើតឡើង​ចំពោះ​ខ្ញុំ​ឡើយ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​អង្វរ​អុលឡោះ‌ជាអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។

សូមមើលជំពូក



កិច្ចការ 8:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អ័ប្រា‌ហាំ​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​ក៏​ប្រោស​ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​បាន​ជា ព្រម​ទាំង​ភរិយា និង​ពួក​អ្នក​ម្នាង​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​នាងមាន​កូន​តទៅ​ទៀត។


ឥឡូវ​នេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​គេ​ឲ្យ​ទៅគេ​វិញ ដ្បិត​គាត់​ជា​ហោរា គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​អ្នក ហើយ​អ្នក​នឹង​បាន​រស់​នៅ។ ប៉ុន្ដែ ប្រសិន‌បើ​អ្នក​មិន​ប្រគល់​នាង​ឲ្យ​ទៅ​គេ​វិញ​ទេ ត្រូវ​ដឹង​ថា អ្នក​នឹង​ស្លាប់​ជា​ប្រាកដ រួម​ទាំង​អ្នក និង​ញាតិវង្ស​ទាំង​អស់​របស់​អ្នក​ទៀត​ផង»។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ»។ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ដូច​កាល​ដើម​វិញ។


ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច និង​បុត្រា​របស់​ស្តេច​មាន​ព្រះ‌ជន្ម​យឺន​យូរ។


ដូច្នេះ យើង​បាន​តម​អាហារ ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង»។


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ​ទៅ​ជួប​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឥឡូវ រួច​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ខ្លួន។ ពេល​នោះ យ៉ូប​ជា​អ្នក​បម្រើ​យើង​នឹង​អធិ‌ស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​យើង​នឹង​ទទួល ក្រែង​យើង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​តាម​អំពើ​ចម្កួត​របស់​អ្នក ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប​ជា​អ្នក​បម្រើ​យើង​ឡើយ»។


សូម​អត់​ទោស​បាប​ឲ្យ​យើង​ផង តែ​ម្តង​នេះ​ទៀត​ទេ សូម​អង្វរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះ‌អង្គ​បន្ថយ​សេចក្ដី​ស្លាប់​នេះ ចេញ​ពី​យើង​ទៅ»។


ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។


ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អង្វរ​ព្រះ‌យេហូវ៉ាឲ្យ​យក​កង្កែប​ចេញ​ពី​យើង និង​ពី​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ យើង​នឹង​បើក​ឲ្យ​ប្រជា‌ជន​នេះ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា»។


ព្រះបាទ​សេដេគា​បាន​ចាត់​យេហ៊ូកាល ជា​កូន​សេលេមា និង​សេផានា ជា​កូន​របស់​សង្ឃ​ម្អាសេយ៉ា ឲ្យ​ទៅ​ជួប​ហោរា​យេរេមា ដោយ​ផ្តាំ​ថា៖ «ចូរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ឥឡូវ​ផង»។


ហើយ​គេ​និយាយ​ទៅ​កាន់​ហោរា​យេរេមា​ថា៖ «សូម​លោក​មេត្តា​ស្តាប់​សេចក្ដី​ដែល​យើង​ខ្ញុំ​អង្វរ​ដល់​លោក ហើយ​សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​យើង​ខ្ញុំ​ផង គឺ​ឲ្យ​ពួក​មនុស្ស​ដែល​សល់​នៅ​ទាំង​នេះ ដ្បិត​យើង​ខ្ញុំ​ដែល​មាន​គ្នា​ច្រើន បាន​សល់​នៅ​តែ​បន្តិច​ទេ ដូច​ជា​លោក​ឃើញ​ស្រាប់


ប្រជាជន​នាំ​គ្នា​មក​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក។ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទៅ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដក​យក​ពស់​ទាំង​នេះ​ចេញ​ពី​យើង​ខ្ញុំ»។ ដូច្នេះ លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​ប្រជាជន។


ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។


ប្រជាជន​ក៏​សូម​ដល់​សាំយូ‌អែល​ថា៖ «សូម​ឲ្យ​លោក​មេត្តា​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ឲ្យ​យើង​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​ស្លាប់​ឡើយ ដ្បិត​យើង​ខ្ញុំ​បាន​បន្ថែម​ការ​អាក្រក់​នេះ ក្នុង​អំពើ​បាប​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន​ហើយ ដោយ​បាន​សូម​ស្តេច​សម្រាប់​យើង​ខ្ញុំ​នេះ»។


មួយ​ទៀត ចំណែក​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ។